ធ្លាយ​ដំណឹង GD និង Taeyang វិនិយោគ​រាប់រាយ​លាន​​លើ​ក្រុមហ៊ុន​ផ្សេង​ៗ​របស់​ផលិត​កម្ម YG


ធ្លាយ​ដំណឹង GD និង Taeyang វិនិយោគ​រាប់រាយ​លាន​​លើ​ក្រុមហ៊ុន​ផ្សេង​ៗ​របស់​ផលិត​កម្ម YG

សមាជិក​ក្រុម​​​ Big Bang ​ពីរ​រូប​ G-Dragon និង​Taeyang គឺ​ជា​តារា​ដែល​​ស្មោះស្ម័គ្រ​​នៃ​ផលិតកម្ម​ YG។ ហើយ​តារា​ប្រុស​ទាំង​ពីរ​​បាន​វិនិយោគទុន​រាប់រាយ​លាន​វ៉ុន​​ទៅ​ក្នុង​សាខា​ក្រុមហ៊ុន​ផ្សេង​ៗ​​របស់​ផលិត​កម្ម YG ដូចជា​ YG Plus និងCode Cosme International (Moonshot Cosmetics)។

 

ធ្លាយ​ដំណឹង GD និង Taeyang វិនិយោគ​រាប់រាយ​លាន​​លើ​ក្រុមហ៊ុន​ផ្សេង​ៗ​របស់​ផលិត​កម្ម YG
​​​​​​
តាម​សេចក្ដីរាយការណ៍​កាល​ពី​ថ្ងៃ​ទី​ ២២ ខែ មករា​របស់​​ក្រុមហ៊ុន YG Plus​បាន​បង្ហាញ​ថា G-Dragon បាន​បោះ​ទុន​​​២ពាន់​លាន​វ៉ុន​ (ប្រហែល ១,៦ដុល្លារ) ចំណែក​ឯ Taeyang​ វិនិយោគទុន ​​៣០០​លាន​វ៉ុន​ (​ប្រហែល ២៥ម៉ឺន​​ដុល្លារ)​ទៅ​ក្នុង​ក្រុមហ៊ុន។

 

ងាក​ទៅ​​មើល​សេចក្ដីរាយការណ៍​របស់​ក្រុមហ៊ុន Code Cosme International បាន​ចេញ​ថា ម្ចាស់​បទ​ “Heartbreaker” បាន​ចំណាយ​លុយ​១​ពាន់​លាន​វ៉ុន​​ (ប្រហែល​៨៣៣ ៦០០​លាន)ក្នុង​ការ​វិនិយោគទុន ខណៈ ម្ចាស់​បទ “I Need A Girl” បោះ​ទុន ៣០០​លាន​វ៉ុន​។

 

​​​​​G-Dragon ក៏​នឹង​​ត្រូវ​ចាប់​ដៃ​​គ្នា​ជា​មួយ Dara សមាជិក​ក្រុម 2NE1 ក្លាយ​ជា​ម៉ូដែល​សម្រាប់​​ផលិតផល​សម្អាង​ Moonshot របស់​ក្រុមហ៊ុន Code Cosme Internationalផង​ដែរ៕

 

ចុចអាន៖​ចំនួន​ទ្រព្យ​សម្បត្តិ​សមាជិក BIGBANG សរុប​ចូល​គ្នា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ហួស​ចិត្ត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop