មន្រ្ដីកាំកុងត្រូល រាជធានីភ្នំពេញ៖ ការពិនិត្យគុណភាព ចំណីអាហារ ត្រូវតែបន្ដធ្វើជា និរន្ដរ៍ ដើម្បីសុខភាព ប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្រ្ដីនៃអគ្គនាយកដ្ឋាន កាំកុងត្រូលផែស្ងួតចុងទី ភ្នំពេញ បានអះអាងថា ការចុះអប់រំផ្សព្វផ្សាយពី សុវត្ថិភាពចំណីអាហារ និងពិនិត្យគុណភាព ចំណីអាហារ ត្រូវតែបន្ដធ្វើជានិរន្ដរ៍ ហើយមិនមែនសន្សឹមៗនោះទេ ពោលគឺជាយុទ្ធនាការ ក្ដៅគគុកដើម្បីសុខភាពប្រជាពលរដ្ឋ។

លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធាននាយកដ្ឋាន កាំកុងត្រូលសាខា ផែស្ងួតចុងទី ភ្នំពេញ ដែលបានចុះត្រួត ពិនិត្យនិងអប់រំផ្សព្វផ្សាយពី សុវត្ថិភាពចំណីអាហារ នៅសាលាបឋមសិក្សាព្រែកឯង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ បានលើកឡើងថា យុទ្ធនាការត្រួតពិនិត្យ គុណភាពអាហារ មិនមែនធ្វើតែនៅតាម សាលារៀន ឬទីផ្សារនោះទេ គឺការត្រួតពិនិត្យ ក៏បានធ្វើនៅតាមច្រកទ្វារព្រំដែន និងកន្លែងផលិតផងដែរ ហើយវិធានការមិនមែ នត្រឹមតែការអប់រំនោះទេ ព្រមទាំងប្រើវិធានការច្បាប់ ថែមទៀត។

អនុប្រធាននាយកដ្ឋាន កាំកុងត្រូល សាខាផែស្ងួតចុងទី ភ្នំពេញរូបនេះ បានបញ្ជាក់បន្ថែម ថា ការប៉ះពាល់ដល់សុខភាព តាមរយៈការ បរិភោគចំណីអាហារ ខូចគុណភាព ឬក៏ហួសកាលបរិច្ឆេទនោះ គឺអាចប៉ះ ពាល់ភ្លាមៗ និងរយៈពេលវែង ដែលត្រូវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន។

លោកខៀវ បញ្ញាវឌ្ឍន៍ បានអះអាងទៀតថា ស្របតាមអនុសាសន៍របស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី និងមានការចូលរួមសហការ ពីរដ្ឋមន្រ្ដីក្រសួង អប់រំ យុវជន និងកីឡានោះ មន្រ្ដីនៃអគ្គនាយកដ្ឋានកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយពី សុវត្ថិភាពចំណីអាហារ និងពិនិត្យគុណភាពចំណី អាហារ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនទូទាំង រាជធានីភ្នំពេញ ហើយក្នុង១សាលា គឺបានចុះ ២ទៅ៣ ឯណោះ។

ចំពោះការចុះត្រួតពិនិត្យ ចំណីអាហារ នៅសាលាបឋមសិក្សា ព្រែកឯងលើកនេះ គឺមានភាពល្អប្រសើរ ជាងមុន ដោយអាជីវករលក់ដូរ ចំណីអាហារ មានការយល់ដឹងច្រើន ដែលខុសពីលើកមុន គឺអគ្គនាយ កដ្ឋានកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានរកឃើញចំណី អាហារខូចគុណភាព ប្រមាណជា ៤៦គីឡូក្រាម ឯងណោះ ហើយក្នុងនោះ ក៏មានបង្គារ ដែលប្រជាពលរដ្ឋលើកឡើង ថា ជាបង្គាជ័រនោះផងដែរ៕

មន្រ្ដីកាំកុងត្រូល រាជធានីភ្នំពេញ៖ ការពិនិត្យគុណភាព ចំណីអាហារ ត្រូវតែបន្ដធ្វើជា និរន្ដរ៍ ដើម្បីសុខភាព ប្រជាពលរដ្ឋ

មន្រ្ដីកាំកុងត្រូល រាជធានីភ្នំពេញ៖ ការពិនិត្យគុណភាព ចំណីអាហារ ត្រូវតែបន្ដធ្វើជា និរន្ដរ៍ ដើម្បីសុខភាព ប្រជាពលរដ្ឋ