ស្រលាញ់ប្តីពេក ទិញរថយន្តឲ្យជិះ ប្តីលែងចូលផ្ទះ ប្តឹង អាវុធហត្ថឲ្យចាប់ខ្លួន

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឹង របស់ឈ្មោះ មាស ចិន្តា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងចោទប្រកាន់ ទៅលើឈ្មោះ ញឹម សុវណ្ណរិទ្ធី ភេទប្រុស អាយុ ៣៥ឆ្នាំ ពីបទរំលោភលើ សេចក្ដីទុក្ខចិត្ត ជាមួយដៃគូរស្នេហា។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បើតាមសំដី របស់ជនរងគ្រោះ បានឲ្យដឹងថា នៅឆ្នាំ២០១៣ ឈ្មោះ ញឹម សុវណ្ណរិទ្ធី មានទំនាក់ទំនងសេ្នហា ជាមួយ និងខ្លួន ហើយក៏បានរៀបចំសែនព្រេន ទៅតាមប្រពៃណីខ្មែរ បានគ្នាជាប្តីប្រពន្ធ។

ក្រោយមកទៀត ដោយសារស្រឡាញ់ប្តីពេក ជនរងគ្រោះ បានចងការលុយគេ ទៅទិញរថយន្តដឹកទំនិញ បានមួយគ្រឿងដើម្បី ប្រកបមុខរបររកស៊ី ចាប់ពីពេលនោះមកឈ្មោះ ញឹម សុវណ្ណរិទ្ធី មិនដែលចូលផ្ទះទេ។

ជនរងគ្រោះបាន បញ្ជាក់ទៀតថា ថ្ងៃមួយប្តីខ្លួន បានចូលផ្ទះ ដោយឈប់ជឿទុក្ខចិត្ត លើប្តីកំហូច ប្រពន្ធក៏បានទាមទា យកឯកសារ និងរថយន្ត មកគ្រប់គ្រងខ្លួនឯងវិញម្តង ព្រោះសំអាងថា រថយន្តនេះខ្លួនបាន ចងការប្រាក់គេ មកទិញតែប្តីកំហូចនេះ មិនព្រមឲ្យបានធ្វើការអះអាងថា រថយន្តនេះ ដាក់ឈ្មោះខ្លួន។ ប្រពន្ធបានបញ្ជាក់ទៀតថា មើលទៅប្តីកំហូច ចង់បោកប្រាស់ខ្លួន យករថយន្តទៅលក់ យកលុយចាយម្នាក់ឯង ក៏បានរត់ទៅដាក់ពាក្យបណ្ដឹង នៅអាវុធហត្ថតែម្តង។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទបញ្ជាក់ទៀតថា លុះនៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នេះកំលាំងអាវុធ ហត្ថដឹកនាំ ដោយ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានចុះឃាត់ខ្លួនជន សង្ស័យបាននៅ ចំណុចភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ យកមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។

បើតាមចំលើយសារភាព របស់ឈ្មោះ ញឹម សុវណ្ណរិទ្ធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើខុស ដូចការចោទប្រកាន់ របស់ឈ្មោះ មាស ចិន្តា ពិតប្រាកដមែន។ ដោយបានចំលើយសារភាព ពីជនសង្ស័យ រួចមកអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីដាក់ទោស ទៅតាមផ្លូវច្បាប់៕

ស្រលាញ់ប្តីពេក ទិញរថយន្តឲ្យជិះ ប្តីលែងចូលផ្ទះ ប្តឹង អាវុធហត្ថឲ្យចាប់ខ្លួន