បន្ថែម​ថាមពល​ចំណេះដឹង​ដល់​កុមារ​ដោយ​ «ម្សៅ​ទឹកដោះគោ»​

Doliprane TVC

​បើ​ចង់ឱ្យ​កូនតូច​មាន​ភាពឆ្លាតវាងវៃ ខួរក្បាល​មាន​សក្តានុពល ដែល​កើតមក​បាន​មួយថ្ងៃ​ខួរក្បាល ប្រៀបដូចជា​កើត​បាន ៣៦៥ ថ្ងៃនោះ ចាំបាច់​ត្រូវ​ជ្រើសរើស​អាហារ​ឱ្យបាន​ត្រឹមត្រូវ ។ ត្រូវ​ចងចាំ​ថា ទារក​ដែល​ទើបនឹង​កើត ខួរក្បាល​មានការ​រីក​លូតលាស់​ខ្ពស់បំផុត ពោលគឺ​ដល់​ទៅ ៨០ ភាគរយ​នៃ​អំឡុង​អាយុ​ដទៃៗ​ទៀត ។

ហេតុនេះ​ការបរិភោគ​អាហារ​ជា​កត្តាចាំបាច់​ណាស់​របស់​ពួកគេ​ក្នុងអំឡុង​ពេលនេះ​សម្រាប់ ជួយ​វិ​វ​ឌ្ឍ​ខួរក្បាល​ឱ្យបាន​គ្រប់គ្រាន់ ក៏ដូចជា​ជួយ​ឱ្យ​កោសិកា​ខួរក្បាល​ធ្វើការ​ងារ​យ៉ាង​មាន​ប្រសិទ្ធភាព​រហូតដល់​គេ​ធំ ។ ពិសេស​ក្នុងអំឡុង​អាយុ​រៀនសូត្រ​ជា​វ័យ​ដែល​ត្រូវការ​ថាមពល​ទាំង​រាងកាយ​ក៏ដូចជា​ថាមពល​ខួរក្បាល ។ ហេតុនេះ​ទើប​គេ​ចាត់ទុកថា​កត្តា​ចំណីអាហារ​គឺជា​ជម្រើស​ទីមួយ​សម្រាប់​កុមារ ។

បន្ថែម​ថាមពល​ចំណេះដឹង​ដល់​កុមារ​ដោយ​ «ម្សៅ​ទឹកដោះគោ»​

ក្រៅពីនេះ​បើ​មិន​ចង់​ជ្រើសរើស អាហារ​បរិភោគ​ទេ ស្ត្រី​ជា​ម្តាយ​អាចឱ្យ​កូនតូច​របស់ខ្លួន​ផឹក​ទឹកដោះគោ​ម្សៅ​ជាប្រចាំ​ក៏​ជា​ជម្រើស​មួយ​ល្អ​ផងដែរ ព្រោះថា​ម្សៅ​ទឹកដោះគោ​ពេល​បច្ចុប្បន្ននេះ​មាន​លាយ​ផ្សំ​ទៅដោយ​វីតាមីន​ច្រើន​ប្រភេទ​ដែល​នៅពេល​កុមារ បាន​ផឹក​ហើយ​តែង​ផ្តល់​វីតាមីន​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់​របស់​រាង​កាយ​ផងដែរ ។

ម្សៅ​ទឹកដោះគោ ១ កែវ សម្បូរ​ទៅដោយ​វីតាមីន និង ធាតុ​រ៉ែ​សំខាន់ៗ​ដើម្បី​ការរីក លូតលាស់​ព្រមទាំង​ផ្តល់​សារជាតិ​អាហារ​បន្ថែម​ដល់​ថាមពល​ខួរក្បាល​របស់​កុមារ​ដែលមាន​ដូចជា ៖

* DHA
DHA ជា​សារជាតិ​អាហារ​ដ៏​សំខាន់​សម្រាប់​ជួយ​កសាង​មូលដ្ឋាន​ដល់​កោសិកា​ខួរក្បាល និង ប្រសាទ​ភ្នែក​កុមារ ព្រោះ DHA មាន​ច្រើន​ក្នុង​អាស៊ីដ​ខ្លាញ់​ខួរក្បាល ដល់​ទៅ ៤០ ភាគរយ និង នៅក្នុង​ប្រសាទ​ភ្នែក​ដល់​ទៅ ៦០ ភាគរយ ។​

* វីតាមីន B12
​ជា​សារជាតិ​អាហារ​ជួយ​ពង្រឹង​ដល់​ការធ្វើការងារ​របស់​ខួរក្បាល ។ វីតាមីន​នេះ គេ​ឃើញ​មាន​លាយ​ផ្សំ​នៅក្នុង​ម្សៅ​ទឹកដោះគោ​សម្រាប់​កុមារ ។ តាម​ការស្រាវជ្រាវ​បង្ហាញ ថា វីតាមីន​ប្រភេទ​នេះ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ដំណើរការ​របស់​ប្រសាទ​ភ្នែក និង ខួរក្បាល ។ បើ​ខ្វះ​វីតាមីន​នេះ​អាចធ្វើឱ្យ​ក្មេង​ចងចាំ​រយៈពេល​ខ្លី និង មាន​អារម្មណ៍​ប្រែប្រួល​ចុះ ឡើង​ឆាប់រហ័ស ។​

* ជាតិ​ដែក (Iron)
​ជាតិ​ដែក ជា​ចំណែក​លាយ​ផ្សំ​របស់​អង់​ហ្ស៊ី​ម​ក្នុងការ​បង្កើត​ទំនាក់ទំនង​ដល់​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល ហេតុនេះ​ទើប​ផ្តល់​ការរីកលូតលាស់ និង ការធ្វើការងារ របស់​ខួរក្បាល​កុមារ ។​

បន្ថែម​ថាមពល​ចំណេះដឹង​ដល់​កុមារ​ដោយ​ «ម្សៅ​ទឹកដោះគោ»​

* Choline
​ជា​សារជាតិ​អាហារ​ដែលមាន​តួនាទី​ត​ភ្ជាប់​បណ្តាញ​ព័ត៌មាន និង បញ្ជូន​សញ្ញា​ទិន្នន័យ​នានា​របស់​កោសិកា​ក្នុង​ខួរក្បាល ហេតុនេះ​វា​ជួយ​បន្ថែម​ថាមពល​ដល់​ខួរក្បាល​កុមារ​ឱ្យមាន​ភាព​ចងចាំ​បានល្អ និង មាន​ការវិវឌ្ឍ​ផ្នែក​ចំណេះដឹង​កាន់តែខ្លាំង ។ ម្សៅ​ទឹកដោះគោ​មានការ​បំប្លែង​ជា​សារជាតិ​អាហារ​ដែល​ផ្តល់​ភាពចាំបាច់ ចំពោះ​កុមារ ពិសេស​ក្នុង​ការផលិត​ទឹកដោះគោ​ម្សៅ​គេ​បន្ថែម​សារជាតិ​អាហារ សំខាន់ៗ​គ្រប់មុខ​ថែមទៀត ។ ហេតុនេះ​ការ​បំបៅ​ម្សៅ​ទឹកដោះគោ​ដល់​កូនតូច​ក៏​មិន ចាញ់​ទឹកដោះ​ម្តាយ​ប៉ុន្មាន​ដែរ ។​

​ដើម្បីឱ្យ​ខួរក្បាល​កុមារ​មាន​ការវិវឌ្ឍ​ខួរក្បាល​ទាំង ៤ ផ្នែក ក្នុងនេះ​មានដូចជា ក្រសែភ្នែក​ភ្លឺ​ថ្លា សតិបញ្ញា​ល្អ ពូកែ​ដោះស្រាយ​បញ្ហា និង មាន​ភាពឆ្លាតវាងវៃ អ្នក​ម្តាយ​គប្បី​ឱ្យ​កូនតូច​ផឹក​ម្សៅ​ទឹកដោះគោ​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់ ៣ កែវ ។ ផលប្រយោជន៍​បាន​ពី​ទឹកដោះគោ​ទាំងនេះ​មានដូចជា ៖

– ពេលព្រឹក​
​ដើម្បីឱ្យ​ខួរក្បាល​កូនតូច​ត្រៀម​ទទួល​ចំណេះដឹង​ថ្មីៗ ។​
– រសៀល
​ជួយ​ការពារ​ខួរក្បាល និង ជួយ​ឱ្យ​រាងកាយ​មិន​អស់កម្លាំង ។​
– មុន​ចូល​ដំណេក​
​ជួយ​បន្ថែម​ការធ្វើការងារ​នៃ​កោសិកា​ខួរក្បាល​ដែល​ធ្វើឱ្យ​ក្មេង​គេង​លង់​លក់បាន​ស្រួល ។​

បន្ថែម​ថាមពល​ចំណេះដឹង​ដល់​កុមារ​ដោយ​ «ម្សៅ​ទឹកដោះគោ»​

​ដំបូន្មាន​
​នៅពេល​បន្ថែម​ថាមពល​ខួរក្បាល​កូន​បានល្អ ផ្តល់​ភាព​ចងចាំ​បានល្អ កូន​មាន​អារម្មណ៍​ស្ងប់​ល្អ ការផឹក​ម្សៅ​ទឹកដោះគោ​ដែលមាន​វីតាមីន​គ្រប់មុខ​តែង​ជួយ​ជំរុញ​ដល់​ការរីកលូតលាស់​របស់​កុមារ​ជានិច្ច ។ ក្រៅពីនេះ​សារជាតិ​ដែល​លាយ​ផ្សំ​ក្នុង​ម្សៅ​ទឹកដោះគោ​មានដូចជា DHA និង វីតាមីន B12 មាន​ចំណែក​ជួយ​ឱ្យ​រាងកាយ​ជំរុញ ថាមពល​ដល់​ខួរក្បាល​បានល្អ ដែល​ជួយ​ឱ្យ​កូនតូច​មាន​អារម្មណ៍​ស្ងប់ និង ចងចាំ​អ្វីៗ ដែល​នៅ​ជុំវិញខ្លួន​វា​បាន​យ៉ាង​ប្រសើរ​ទៀតផង ៕ដេប៉ូ (​Parenting​)