អតីត​ប៉ូលិស​​​អាមេរិក​ម្នាក់​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​​ច្រើន​នាក់​

អតីត​ប៉ូលិស​​​អាមេរិក​ម្នាក់​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​​ច្រើន​នាក់​

​អតីត​មន្ត្រី​​ប៉ូលិស​​ម្នាក់​ មក​ពី​រដ្ឋ​អូក្លាហូម៉ា សហរដ្ឋ​អាមេរិក​ ​ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ឲ្យ​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​ចាប់​រំលោភ​ស្ត្រី​​អាហ្វ្រិក​​​​ចូល​សញ្ជាតិ​អាមេរិក​ជាច្រើន​នាក់។

 

អតីត​ប៉ូលិស​​​អាមេរិក​ម្នាក់​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​​ច្រើន​នាក់​

 

ជនល្មើស​មាន​ឈ្មោះ Daniel Holtzclaw ​អាយុ ២៩ឆ្នាំ មាន​ឪពុក​ជា​អនុសេនីយ៍ឯក និង​ម្ដាយ​​​ជនជាតិ​ជប៉ុន ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​​​កាល​ពី​ខែ​ធ្នូ​​ ពី​បទ​រំលោភ​ផ្លូវ​ភេទ និង​តាម​មាត់ ​ទៅ​លើ​​ស្ត្រី​ក្រីក្រ​ស្បែក​ខ្មៅ​​ចំនួន ១៣នាក់​ ពេល​កំពុង​បំពេញ​មុខងារ​​​​ ​នៅ​ទីក្រុង​អូក្លាហូម៉ា​។

 

​បទល្មើស​​នេះ​បាន​កើត​ឡើង​នៅ​​ចុង​ឆ្នាំ ២០១៣ ​ដល់​ពាក់កណ្ដាល​ឆ្នាំ ២០១៤​ ​ពោល​គឺ​មាន​រយៈ​ពេល ៦ខែ។ ​នេះ​បើ​តាម​ចម្លើយ​របស់​ជនរងគ្រោះ និង​ត្រូវ​តុលាការ​រក​ឃើញ​ទោស​ចំនួន ១៨ករណី។

 

ស្ត្រី​​រងគ្រោះ​ ទាំង​អស់​មាន​អាយុ​ចាប់​ពី ១៦ឆ្នាំ ដល់ ៥៨ឆ្នាំ ​ដោយ​ខ្លះ​​និយាយ​ថា​ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ ​​ពេល​ចេញ​ក្រៅ​ផ្ទះ​ម្ដងៗ ​ព្រោះ​តែ​ជនល្មើស​​ចេះ​តែ​តាម​សម្លឹង​រហូត។

 

​តុលាការ​​សម្រេច​ទោស​​ដ៏​ច្រើន​ឆ្នាំ​​នេះ ​ពីព្រោះ​​ជនរងគ្រោះ​​ជា​ស្ត្រី​ស្បែក​ខ្មៅ ​ដែល​គេ​គិត​ថា​ការ​រើស​អើង​ប្រកាន់​ពូជសាសន៍ ​តែ​សកម្មជន​សិទ្ធិមនុស្ស​ក៏បាន​រិះគន់​​ការ​កាត់​ក្ដី​នេះ​ដែរ៕

 

អតីត​ប៉ូលិស​​​អាមេរិក​ម្នាក់​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​​ច្រើន​នាក់​

​ជនល្មើស​ខាងស្ដាំ

អតីត​ប៉ូលិស​​​អាមេរិក​ម្នាក់​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​​ច្រើន​នាក់​

ស្ត្រីរងគ្រោះ

អតីត​ប៉ូលិស​​​អាមេរិក​ម្នាក់​ជាប់​គុក ២៦៣ឆ្នាំ ​ពី​បទ​រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​​ច្រើន​នាក់​

ស្ត្រីរងគ្រោះ

 

​​​​

ចុចអាន៖ ៦ឆ្នាំ ​អាមេរិក​​ចំណាយ​​ជាង​៧០លាន​ដុល្លារ ឲ្យ​​អូបាម៉ាដើរ​កម្សាន្ត​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Nydailynews