លីក​​បាល់ទាត់​​អង់គ្លេស​​ ​ជាលីកដែលបានដេញគ្រូ​បង្វឹក​ចេញច្រើន​ជាង​គេ

គ្រូ​បង្វឹក​ក្នុង​ក្លិប​បាល់ទាត់​នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល​ទាំង​ ៤ ​របស់​អង់គ្លេស​ចំនួន ២៩ រូប​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​នៅ​ពាក់​កណ្តាល​រដូវកាល​នេះ​ ខណៈ​តួ​លេខ​នេះ​បាន​ក្លាយ​ឯកត្តកម្ម​ថ្មី​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បាល់​ ទាត់។

morinhoនេះ​បើ​យោង​តាម​របាយកាណ៍​ស្ថិតិ​គ្រូ​បង្វឹក​ពាក់​កណ្តាល​រដូវការ​ របស់​សមាគម​គ្រូ​បង្វឹក​បាល់ទាត់។ គ្រូបង្វឹក​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​នៅ​ក្នុង​ក្រប​ខណ្ឌ​កំពូល Premier League ​រួម​មាន លោក Nigel Pearson ដោយ​ក្លិប Leicester, លោក Brendan Rodger ដោយ​ក្លិប Liverpool, លោក Dick Advocaat ដោយ​ក្លិប Sunderland, លោក Tim Sherwood ដោយ​ក្លិប Aston Villa, លោក Garry Monk ដោយ​ក្លិប Swansea, និង​អតីត​គ្រូបង្វឹក​របស់​ក្រុម​តោខៀវ Chelsea គឺ​លោក Jose Mourinho។​

ដោយ​ឡែក នៅ​​​ក្រប​ខណ្ឌ​លំដាប់​ទីពីរ Championship ​​គ្រូ​បង្វឹក ១០ ​នាក់​​ត្រូវ​បាន​ក្លិប​បណ្តេញ​ចេញ។ ស្ថិតិ​សរុប​បាន​បង្ហាញ​ថា គ្រូបង្វឹក​ចំនួន​ ២៩ នាក់ត្រូវ​បាន​គេ​បណ្តេញ​ចេញ កាល​ពី​ឆ្នាំ​មុន ដោយ​គិត​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដល់ថ្ងៃទី ៣១ ខែ​ធ្នូ ​ ដែល​តួលេខ​​នេះ​ច្រើន​ជាង​កំណត់​ត្រា​ចាស់​ដែល​គិត​ក្នុង​រយៈពេល​ដូច​គ្នា​ នៅ​ក្នុង​រដូវ​កាល ២០១៤-២០១៥ ដែល​មាន​តែ ២៧ ​រូប។ លោក Richard Baven ​នាយក​ប្រតិបត្តិ​របស់​សមាគម​គ្រូ​បង្វឹក​បាល់ទាត់​បាន​ឲ្យដឹងថា៖ «យើង​ត្រូវ​តែ​ចាប់​ផ្តើម​អនុវត្ត​វិធានការណ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»។

លោកថ្លែងថា «ជាមួយនឹង​វប្បធម៌ ជួលរហ័ស-ដេញ​រហ័ស​ ដែល​ដុះ​ស្នឹម​នៅ​ក្នុង​ពិភព​បាល់​ទាត់ វាពិត​ជាពិបាក​ណាស់​ក្នុង​ការ​នៅ​ឲ្យ​បាន​ជាប់​លាប់​នៅ​ក្នុង​រយៈ​ពេល​មួយ​ ដែល​អាច​ឲ្យ​យើង​សិក្សា​ស្វែងយល់​ពី​ការ​ដោះដូរ​កីឡាករ និង​សិក្សា​ពី​កំហុស​ព្រម​ទាំង​បទ​ពិសោធន៍​របស់​ខ្លួន​ឯង»។ លោក​បន្ត​ថា៖​ «គ្រូ​បង្វឹក​ត្រូវ​តែ​ធ្វើការ​ដោយ​ប្រើប្រាស់​សុភវិនិច្ឆ័យ​ភ្លាមៗ ហើយជា ញឹកញយ​ជោគជ័យ​និង​បរាជ័យ​កម្រ​នឹង​នៅ​ឆ្ងាយ​ណាស់»៕TN