មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

ជឿជាក់​ថា​អ្នក​​ដែល​ទើប​ចាប់​ផ្ដើម​ថត​រូប​ ប្រាកដ​ជាធ្លាប់​​​ជួប​ប្រទះ​បញ្ហា​ថត​រូប​ព្រាល​​ជា​មិន​ខាន​ឡើយ​ ហើយ​ថែម​ទាំង​អាច​​មិន​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ព្រាល​ទៀត​ផង។ វិបសាយ​ Digital Camera World បាន​លើក​យក​ហេតុផល​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​រូបថត​ព្រាល ដែល​មាន​ដូច​ខាង​ក្រោម៖

 

១. ល្បឿន​ Shutter Speed ​យឺត​ពេក

 

មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

 

ដើម្បី​កំណត់​ល្បឿន​ Shutter Speed ឲ្យ​ត្រឹម​ត្រូវ​អ្នក​ត្រូវ​យក​ប្រវែង​ focal (ប្រវែង​ពី​ Len ទៅ​កាន់​ Sensor រូបភាព)​ របស់​​ Lenកាមេរ៉ា​​ ចែក​ដោយ​លេខ​មួយ។ ឧទាហរណ៍​ថា​ប្រវែង​ Len របស់​អ្នក​ ២០០ម.ម​ ដូច​នេះ​មិន​ត្រូវ​កំណត់​ Shutter Speed ឲ្យ​ទាប​ជាង​ ១/២០០​ វិនាទី​ នោះ​ឡើយ។

 

២. Subject របស់​អ្នក​​មាន​ចលនា​

 

មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

 

ការ​ថត​យក​ Subject ដែល​មាន​ចលនា​ក៏​អាច​បណ្ដាល​ឲ្យ​រូប​ព្រាល​ដែរ​ ប្រសិន​បើ​អ្នក​ប្រើ​ប្រាស់​ Shutter Speed យឺត​ពេក​នោះ។

 

៣. ISO

 

មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

 

ជួន​កាល​​គេ​ត្រូវ​​ប្រើ​ប្រាស់​ ISO ខ្ពស់​​ដើម្បី​ជួយ​កាត់​បន្ថយ​រំ​ញ័រ​ ប៉ុន្តែ​ការ​ប្រើ​ប្រាស់​ ISO ខ្ពស់​ខ្លាំង​ពេក​ក៏​អាច​ធ្វើ​ឲ្យ​រូបភាព​បាត់​បង់​​ភាព​ច្បាស់​បាន​ដែរ។

 

៤. Aperture របស់​ Len

 

មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

 

Len កាមេរ៉ា​ដែល​មាន​ Aperture ទំហំ​តូច​មិន​អាច​ចាប់​យក​ Subject ច្រើន​ផ្សេង​គ្នា​ឲ្យ​ច្បាស់​បាន​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ​ ដោយ​ចាប់​យក​ Subject មួយ​ Subject មួយ​ទៀត​អាច​នឹង​ព្រាល។ ដោយ​ឡែក​ចំពោះ​ Aperture ទំហំ​ធំ​វិញ​គឺ​អាច​ចាប់​យក​ Subject បាន​ច្រើន​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​បាន។

 

៥. ថត​រូប​កៀក​ពេក

 

មូលហេតុ​សាមញ្ញ​ចំនួន​៥​​ដែល​ធ្វើ​ឲ្យ​រូបថត​របស់​អ្នក​ព្រាល​

 

រូបភាព​ដែល​ថត​នៅ​ក្បែរ​ Subject ពេក​ក៏​អាច​បណ្ដាល​ឲ្យ​រូបភាព​នោះ​ព្រាល​បាន​ដែរ៕​​​​​​

​​​​​​​​​​​​​​​​

ចុច​អាន៖ ចំណុច​មួយ​ចំនួន ​គួរ​ពិចារណា​មុន​ពេល​សម្រេច​ចិត្ត​ទិញ​កាមេរ៉ា​ DSLR

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalCameraWorld​​​​​​​​