សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ មក​រា ឆ្នាំ​២០១៦ ៖ ចាប់ពី​ថ្ងៃនេះ​តទៅ ក្រុមហ៊ុនអ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ (AIE) នឹង​ក្លាយជា​អ្នក​ចែកចាយ​ផ្លូវការ​តែ​មួយ​គត់​របស់​ស្រា​បៀរ ឆាង នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​ជំទាវ លី​ម ឈី​វ​ហូរ អគ្គ​នាយិកា​ក្រុមហ៊ុន​អ៊ែ​ត​វូ​ត បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ចុះហត្ថលេខា​ជា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​ឆាង ដែល​ជា​ប្រភេទ​ស្រា​បៀរ​ឈានមុខ​គេ​របស់​ប្រទេស​ថៃ នៅ​ក្នុង​ការិយាល័យ​ក្រុមហ៊ុន​អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ (AIE) ថា ៖«​យើង​មាន​សេចក្តី​រីករាយ​ក្រៃ​លែង​ដែល​បាន​នាំ​យក​ស្រា​បៀរ​ឆាង ដែល​ល្បីល្បាញ​របស់​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​» ។

ក្រុមហ៊ុន​អ៊ែ​ត​វូ​ត អាហរ័ណ នីហរ័ណ បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៤ គឺជា​ក្រុមហ៊ុន​ចែកចាយ​ភេសជ្ជៈ​និង​ស្រា​ធំ​ជាងគេ​នៅ​កម្ពុជា ដែល​មាន​ការិយាល័យ​លក់​ចំនួន​១២​កន្លែង​ធំ​ៗ គ្របដណ្តប់​ទូ​ទាំង​២៥​ខេត្ត​-​ក្រុង ។ ក្រុមហ៊ុន​អ៊ែ​ត​វូ​ត ទទួល​បាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ស្រា​សំ​ប៉ា​ញ និង​ស្រា​លំដាប់​ពិភពលោក​មាន​ដូច​ជា ស្រា Hennessy, glenmorangie, Moet Chandon, Dom Perigon, VeuveClicquot, Krug និង Belvedere​។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​អ៊ែ​ត​វូ​ត​ក៏​មាន​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​ស្រា Johnnie walker និង​ស្រា​បៀរ Corona ផង​ដែរ ។ ក្រៅពី​ការ​នាំ​ចូល​និង​ចែកចាយ​ផលិតផល​ភេសជ្ជៈ Kikapoo និង​ស្រា​ល្បី​ៗ​លំដាប់​ពិភពលោក ក្រុមហ៊ុន​អ៊ែ​ត​វូ​ត ក៏​មាន​ផលិត​នូវ​ទឹកបរិសុទ្ធ​ណា​វី ដែល​ប្រើប្រាស់​ម៉ាស៊ីន​ចម្រោះ​ទឹក​គុណភាព​ខ្ពស់​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ ។

រីករាយ​ស្រស់ស្រាយ​តាម​បែប​ថៃ មិន​ចេះ​ជិនណាយ ជាមួយនឹង​ស្រា​បៀរ ឆាង
មាន​លក់​តាម​រយៈ​ក្រុមហ៊ុន​អ៊ែ​ត​វូ​ត នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៦ មក​ម៉្លេះ !

ស្រា​បៀរ​ឆាង ជា​ប្រភេទ​ស្រា​បៀរ iconic lager​របស់​ថៃ​បាន​ប្រារព្ធ​ខួប​ទី​២០​ឆ្នាំ​របស់​ខ្លួន​ដោយ​អភិវឌ្ឍ​ឈាន​ឡើង​នូវ​ការ​វេច​ខ្ចប់​ថ្មី ។ សម្បក​ដប​ពណ៌​ត្នោត​ត្រូវ​បាន​ប្ដូរ​ចេញ​ជំនួស​វិញ ដោយ​ដប​ពណ៌​បៃតង​ស្រស់​ដែល​មានការ​រចនា​ដ៏​ស្រស់​ស្អាត ។ កា​រវិ​វត្ត​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​ការ​វេច​ខ្ចប់​កាន់តែ​ល្អ​ប្រសើរ ពិសេស​ដើម្បី​ឱ្យ​ស្រា​បៀរ​ឆាង អាច​ឈរជើង​កាន់តែ​រឹង​មាំ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។

សម្បក​ដប​ថ្មី​មាន​រូបរាង​ខុស​ប្លែក​ពី​មុន ពណ៌​បៃតង ដែល​ត្រូវ​បាន​រចនា​លើ​សម្បក​ដប​ថ្មី​នឹង​ធ្វើ​ឱ្យ​អ្នក​ពិសា​ទទួល​អារម្មណ៍​កាន់តែ​អស្ចារ្យ និង​ស្រស់ស្រាយ​ជាង​មុន​ទ្វេ​ដង ។

ដោយឡែក ចំពោះ​រូបរាង​វិញ ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ចាប់​កាន់​ជាង​មុន ។ មាត់​ដប​ផ្នែក​ខាងលើ និង​កដប​បង្ហាញ​ឱ្យ​ឃើញ​ភាពរឹងមាំ និង​ស្រស់​សង្ហា ។

បន្ថែម​លើ​ការ​ប្ដូរ​ពណ៌​ដប​ពី​ត្នោត​ទៅ​បៃតង​ស្រស់​នេះ ពណ៌​មាស​ដែល​ប្រើ​នៅ​លើ​សំបក​ដប​និង​ស្លាក​សញ្ញា​ត្រូវ​បាន​កែ​ច្នៃ​ឲ្យ​មាន​លក្ខណៈ​ទាក់ទាញ​បែប​ស្រា​សាំ​ប៉ា​ញ មើលទៅ​កាន់តែ​ស្រស់​ស្អាត​និង​អស្ចារ្យ​តាម​រយៈ​ការ​បញ្ចេញ​ពន្លឺ​ភ្លឺ​ចាំង​នៅ​លើ​ស្លាក​សញ្ញា ។ ការ​ផ្លាស់​ប្ដូរ​នេះ​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ដប​ចំណុះ​៣២០​ម​.​ល និង​៦២០​ម​.​ល។

ចំណែក ស្រា​បៀរ​ឆាង កំប៉ុង​ចំណុះ​៣៣០​ម​.​ល និង ៥០០​ម​.​ល ក៏​ត្រូវ​បាន​អភិវឌ្ឍ​ឈាន​ឡើង​ទៅ​ជា​ពណ៌​បៃតង​ស្រស់ និង​ពណ៌​មាស​ភ្លឺ​រលោង​ដូច​គ្នា​។ សម្បក​កេស​វិញ ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​សម​ទៅ​នឹង​ដប​ថ្មី ធានា​បាន​ទាំង​ការ​វេច​ខ្ចប់​ល្អ និង​ភាពរឹងមាំ​។

ប្រវត្តិ​ស្រា​បៀរ​ឆាង
ស្រា​បៀរ​ឆាង បាន​ចូល​មក​ដល់​ទឹកដី​ថៃ​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៥ ហើយ​ក្នុង​រយៈពេល​ត្រឹម​៣​ឆ្នាំ​ប៉ុណ្ណោះ ក្រុមហ៊ុន​បាន​វាយ​យក​ចំណែក​ទីផ្សារ​របស់​ថៃ​បាន​ដល់​ទៅ​ជាង ៥០%​។ ស្រា​បៀរ​ឆាង ជា​ប្រភេទ​ស្រា​បៀរ​ដែល​មាន​តុល្យភាព និង​ពេញលេញ​ដោយ​បង្កប់​នូវ​ក្លិន​ប្លែក រសជាតិ​ផ្អែម​ត្រជាក់ ស្រទន់ និង​ស្រស់ស្រាយ ។

ស្រា​បៀរ​ឆាង ប្រើ​ទឹក​ក្នុង​ស្រទាប់ដី​ដ៏​ជ្រៅ​ដើម្បី​ធានា​នូវ​ជាតិ​ខនិជ​ដ៏​ល្អ​ឥត​ខ្ចោះ​យក​ទៅ​ផលិត​ជា​ស្រា​បៀរ ។ ទឹក​នោះ​ទៀត​សោត​គឺ​សុទ្ធ​ល្អ​ខ្លាំង​រហូត​ត្រូវ​បាន​គេ​យក​ទៅ​ច្រក​ដប​លក់​ក្នុង​ប្រទេស​ថៃ​ជា​ប្រភេទ​ទឹកខនិជ​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ស្រា​បៀរ​រសជាតិ​ថៃ​សម្រាប់​អតិថិជន​អន្តរជាតិ​របស់​ខ្លួន ហើយ​ក៏​មាន​ភាព​ល្បីល្បាញ​យូរអង្វែង​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ក្លិប​បាល់ទាត់ Everton ។

ម្យា​ង​វិញទៀត ក្រុមហ៊ុនស្រា​បៀរ​ឆាង បោះពុម្ព​អាវ និង​ឧបត្ថម្ភ​ធំ​ឱ្យ​ក្លិប​បាល់ទាត់​អង់គ្លេស​មួយ​នេះ​តាំងពី​ឆ្នាំ​២០០៤​មក​ម្ល៉េះ​។ ភាព​ជា​ដៃគូ​ដ៏​ពិសេស​នេះ​គឺជា​ការ​ឧបត្ថម្ភ​រយៈពេល​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​Barclays Premier League​និង​ជា​មិត្តភាព​មួយ​ដែល​ផ្អែក​លើ​ការ​ជឿ​ទុកចិត្ត គោរព និង​សុច្ឆន្ទៈ​ទៅ​វិញ​ទៅ​មក ។

ក្នុង​ឆ្នាំ​២០១៣ ក្រុមហ៊ុនស្រា​បៀរ​ឆាង បាន​ពង្រីក​ការ​ឧបត្ថម្ភ​របស់​ខ្លួន​ដោយ​ក្លាយជា​ដៃគូ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្លិប​បាល់ទាត់ Barcelona ដែល​ជា​ក្លិប​បាល់ទាត់​ដ៏​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង និង​មានការ​គាំទ្រ​ខ្លាំង​បំផុត​មួយ​ក្នុង​លោក ។ ភាព​ជា​ដៃគូ​នេះ​បាន​នាំ​យក​នូវ​បរិយាកាស​រីករាយ​មិន​អាច​បំភ្លេច​បានជា​ច្រើន​សម្រាប់​អ្នកគាំទ្រ​ក្លិប​នៅ​ក្នុង​តំបន់​អាស៊ី​មួយ​នេះ ៕