អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​

Doliprane TVC

​តើ​អ្នក​ដឹងថា​អាហារ​មួយចំនួន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដែរឬទេ ? មាន​អាហារ​មួយចំនួន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ខួរក្បាល និង ដំណើរការ​រំលាយ​អាហារ​របស់​អ្នក ហើយ​ជា​លទ្ធផល​វា​នឹង​ជះឥទ្ធិពល​មិនល្អ​ដល់​អារម្មណ៍​របស់​អ្នក ។ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​ខ្លាំង​នោះ អ្នក​គួរពិនិត្យមើល​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នកហើយ ។​

១-អាហារ​ដែលមាន​ជាតិ​ផ្អែម ដូចជា ស្ករ ទឹកឃ្មុំ និង ទឹក​ស៊ីរ៉ូប​ផ្សេងៗ ព្រោះ​ការ​ពិសា​ជាតិ​ស្ករ​ច្រើនពេក​អាចធ្វើឱ្យ​ជាតិ​គ្លុយកូស ក្នុង​ឈាម​ឡើង​ខ្ពស់ និង ធ្វើឱ្យ​អាក់ខាន​ដល់​ដំណើរការ​ចរន្តឈាមរ​ត់ទៅ​ចិញ្ចឹម​សរីរាង្គ​ក្នុង​ខ្លួន ដែល​អាច​បណ្តាលឱ្យ​អ្នក​បាត់បង់​ថាមពល និង ធ្វើឱ្យ​អារម្មណ៍​តានតឹង ។​

អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​

២-ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​គ្រប់​ប្រភេទ អាច​បណ្តាលឱ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក និង ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​តប់ប្រមល់ និង ធេងធោង ។ ជាតិ​អាល់កុល​ក្នុង​ស្រា​មិន​ត្រឹមតែ​រំខាន​ដល់​បញ្ហា​ដំណេក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​ញាក់សរសៃ ញ័រ និង ភាំងៗ ស្មារតី ជាដើម ។​

អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​

៣-ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​ពិតជា​មាន​ផ្ទុក​សារធាតុ​សេ​រ៉ូ​តូ​នី​ន (Serotonin) និង ធ្វើឱ្យ​ខួរក្បាល​ឆាប់​ទទួល​អារម្មណ៍​បាក់​ទឹកចិត្ត ។ ក្រៅពីនេះ​ជាតិ​កាហ្វេ​អ៊ី​ន​ធ្វើឱ្យ​ចង្វាក់បេះដូង​អ្នក ដើរ​លឿន និង ធ្វើឱ្យ​អារម្មណ៍​តក់ស្លុត ដោយ​អន្លើ និង បណ្តាលឱ្យ​អារម្មណ៍​តានតឹង​ខ្លាំង មិន​នឹងនរ ស្មារតី ។​

អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​

៤-សារធាតុ​សូ​ដ្យូ​ម (​អំបិល​) ក្នុង​អាហារ​អាចធ្វើឱ្យ​ប៉ះពាល់​ដ​ល់​ប្រព័ន្ធ​សរសៃប្រសាទ និង ប្រព័ន្ធ​ការពារ​រាងកាយ ដែល​អាច​នាំទៅរក​សភា​ព​អស់កម្លាំង និង បាក់​ទឹកចិត្ត ។ ចំពោះ​អាហារ​ដែលមាន​សារធាតុ​សូ​ដ្យូ​ម ឬ ជាតិ ប្រៃ​ច្រើនពេក អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ក្រពះ និង ផ្ទុក​ជាតិ​ទឹក​ច្រើន​ក្នុង​ពោះវៀន​បណ្តាលឱ្យមាន អារម្មណ៍​មិន​ស្រឡះ​ក្នុង​ខ្លួន ។​

អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​

៥-អាហារ​ប្រភេទ​ប៉ា​ស្តា (Pasta) និង នំប៉័ង​ទាំងអស់ បើ​ចៀសវាង​បាន​អ្នក​គួរតែ​កុំ​ពិសា ព្រោះ​វា​អាចធ្វើឱ្យ​អារម្មណ៍​អ្នក​មិន​នឹងនរ ដោយសារ​ក្នុង​សារធាតុ​អាហារ​ទាំងនេះ​មាន​ផ្ទុក​សារធាតុ​ផ្អាប់ និង កាបូ​អ៊ី​ដ្រា​ត​ច្រើនពេក ដែល​អាច​បង្ក​ឱ្យ​កើតមាន​សារធាតុ​អាំង​ស៊ុយ​លីន​ច្រើន​នៅក្នុង​ឈាម និង ធ្វើឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ឆាប់​រំភើប និង ញាប់​ញ័រ​ខ្លាំង ។​

អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​

៦-ចំពោះ​អាហារ​កែច្នៃ​ដូចជា ដំឡូង​ចៀន សាច់ក្រក នំដុត​ទាំងអស់ ច្រើន​ធ្វើឱ្យ​អារម្មណ៍​អ្នក​ឆាប់​ជ្រួលច្របល់ ព្រោះ​ក្នុង​អាហារ​ទាំងនេះ​ត្រូវបាន​ចម្អិន​ជាមួយ​ខ្លាញ់​ក្នុង​សីតុណ្ហភាព​ខ្ពស់ ដែល​អាចធ្វើឱ្យ​ស្ទះ​ដល់​សរសៃឈាម និង ធ្វើ ឱ្យ​ចរន្តឈាម​ដើរ​មិនល្អ រួមទាំង​ធ្វើឱ្យ​សមត្ថភាព ខួរក្បាល​ចុះខ្សោយ​ទៀត ព្រោះ​វា​មិនមាន​អុកស៊ីហ្សែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​ខួរក្បាល ។ ជា​លទ្ធផល វា​នឹង​ធ្វើឱ្យ​អារម្មណ៍​អ្នក​ធេងធោង និង ឆាប់​តប់ប្រមល់ ៕ សុផល​

អាហារ​ធ្វើ​ឲ្យ​អារម្មណ៍​តប់ប្រមល់​