សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ខេ​ប៊ី​ខេ ត្រេ​ដ​ឌី​ង ខូ​អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​សម្ភារ​អគ្គិសនី បាន​សហការ​ជាមួយ​ក្រុមហ៊ុន ដេ​ន​ការ របស់​ប្រទេស​ជប៉ុន នាំ​ផលិតផលស្ក​ត់​ម៉ា​កវី​នី ចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​អគ្គិសនី​ដូច​ជា​រុំខ្សែ​ភ្លើង​ជាដើម ។ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មក​រា ក្រុមហ៊ុន ខេ​ប៊ី​ខេ និង​ដេ​ន​ការ បាន​ប្រកាស​សម្ពោធ​នាំ​ចូល​និង​ចែកចាយ​ផលិតផល​នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ពិធី​ប្រកាស​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ស៊ូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ។

លោក Sasaki អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ដេ​ន​ការ បាន​មាន​ប្រសាសន៍​ថា ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ខេ​ប៊ី​ខេ នាំ​ចូល​ស្ក​ត់​មក​ចែកចាយ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ គឺ​ជាម​ហិ​ច្ច​តា​របស់​យើង​ក្នុង​ការ​ពង្រីក​ទីផ្សារ​នៅ​តំបន់​អាស៊ាន ហើយ​ទីផ្សារ​ប្រទេស​កម្ពុជា ក៏​ជាទី​ផ្សារ​មួយ​ដែល​យើង​សម្លឹង​ឃើញ​ថា មាន​សក្ដានុពល​សម្រាប់​ផលិតផល​ដែល​មានគុណ​ភាព​របស់​យើង ។

លោក​បន្ត​ថា សម្រាប់​ផលិតផល​ដែល​យើង​នាំ​ចូល​មក​នា​ពេល​នេះ មាន​វត្ត​មាននៅ​តាម​បណ្ដា​ប្រទេស​ជាង​៦០​មក​ហើយ​នៅ​ទូ​ទាំង​ពិភពលោក និង​ត្រូវ​បាន​ទទួលស្គាល់​ពី​សំណាក់​អ្នក​ប្រើប្រាស់​ជា​ច្រើន​ផង​ដែរ​នៅ​បណ្ដា​ប្រទេស​ដែល​យើង​ចរាចរ​ទីផ្សារ ។

តំណាង​ក្រុមហ៊ុន ខេ​ប៊ី​ខេ ត្រេ​ដ​ឌី​ង ខូ​អិ​ល​ធី​ឌី បានឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ខេ​ប៊ី​ខេ កំពុង​តែ​លក់​និង​ចែកចាយ​នូវ​ផលិតផល​មួយ​ចំនួន​ផ្សេង​ទៀត​ដូច​ជា​ខ្សែភ្លើង អំ​ពូ​ល​ធម្មតា និង​អំ​ពូ​ល​អិ​ល​អីុ​ឌី ឌី​ហ្ស​ង់​ទ័​រ ទូរ​ឌី​ហ្ស​ង់​ទ័​រ កូនជ្រូក​ដែក និង​ស៊ី​សេ ប្រដាប់​ឆក់​មូស កុងតាក់ ទួរណឺវីស ដង្កាប់​ជាដើម​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ។ ហើយ​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​សក្ដានុពល​របស់​ខ្លួន ទាំង​គុណភាព សេវាកម្ម និង​តម្លៃ ក្រុមហ៊ុន​ក៏​បាន​នាំ​ចូល​នូវ​ផលិតផល​ថ្មី​មួយទៀត​នោះ​គឺ​ស្ក​ត់​ម៉ា​កវី​នី ដើម្បី​បំពេញបន្ថែម​នូវ​តម្រូវការ​អតិថិជន ទាំង​នៅ​ទីក្រុង​និង​តាម​បណ្ដា​ខេត្ត​នានា ៕