ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

អាជ្ញាធរ​ភូមា​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​២២ មក​រា ដោះ​លែង​អ្នកទោស​នយោបាយ​ជា​ច្រើន​សិប​នាក់ ខណៈ​សប់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​បង្កើត ដោយ​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី នូវ​រដ្ឋាភិបាល​ថ្មី​មួយ ក្រោយ​ជ័យជម្នះ​របស់​លោកស្រី​ក្នុង​ការ​បោះ​ឆ្នោត​សភា កាល​ពី​ខែវិច្ឆិកា កន្លង​ទៅ​នេះ ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​ថា សរុប​អ្នកទោស​ជាង​១០០​នាក់ នឹង​ត្រូវ​ដោះ​លែង ។ យោង​តាម​មន្ត្រី​ម្នាក់​ថា ការ​ដោះ​លែង​នេះ គឺ​កំណត់​ពី​ការ​បើក​ធ្វើ​ក្នុង​ប្រទេស​ភូមា​នា​ថ្ងៃ​ទី​២២ មក​រា នូវ​សន្និសីទ​ពុទ្ធសាសនា​ពិភពលោក ដើម្បី​សន្តិភាព ។

លោក BO KYI លេខាធិការ​នៃ​សមាគម​ជួយ​ដល់​ពួក​អ្នកទោស​នយោបាយ AAPP អះអាង​ថា ភាគច្រើន​នៃ​អ្នក​ទាំងនេះ ត្រូវ​ចាប់​ខ្លួន​​លោក​ធ្វើ​បាតុកម្ម ។ បើ​តាម​ខ្ញុំ​ដឹង អ្នកទោស​នយោបាយ​១០១​នាក់ នឹង​ត្រូវ​ដោះ​លែង ។