ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​បង្កើត​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​មក​​ បានធ្វើការ​​ឃាត់ខ្លួន ​និង​បណ្តេញចេញ​ជន​បរទេស​ខុស​ច្បាប់​​ចំនួន​៧,៧០៩​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​១,១៨៩​នាក់ ​មាន​៦៨​សញ្ជាតិ​ (​វៀតណាម​​​៦,៧៤៤​នាក់​ ស្រី​១,០៨៤​នាក់​)​ ត្រូវ​បាន​បណ្តេញ​​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។

នេះ​បើ​យោង​តាម​របាយការណ៍រ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ឱ្យ​ដឹង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ ​និង​លើក​ទិស​ដៅ​ការងារ​​សម្រាប់​ឆ្នាំ​២០១៦​ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​​ក្រសួងមហាផ្ទៃ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២២ ​មករា ​២០១៦ ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍​ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។

របាយការណ៍​ដដែល​ឱ្យ​ដឹង​​ថា ​នៅ​ឆ្នាំ​២០១៥​ កន្លង​មកនេះ ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​បាន​ឃាត់ខ្លួន ​និង​បណ្តេញចេញ​ជន​បរ​ទេស​ខុសច្បាប់​សរុប​ចំនួន​៥.៨០៨​នាក់​ ស្រី៨១១​ មាន​៦៨​សញ្ជាតិ​ (​វៀតណាម​ចំនួន​៥.១៧៣​នាក់​ ស្រី​៧៤៨​នាក់​) ។​