ពិធី​បញ្ចុះ​បឋម​សីលា កសាង​ក្លោងទ្វារ និង​របង​អាគារ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​

ស្វាយរៀង: នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​កសាង​ក្លោងទ្វារ និង​របង​អាគារ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​។

​លោក​វរៈសេនីយ៍ឯក នុត ន​ន្ទ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ពិធី​បញ្ចុះ​បឋម​សីលា​កសាង​ក្លោងទ្វារ និង​របង​អាគារ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង និង​រូប​សត្វ​គ្រុឌ នាពេលនេះ គឺមាន​ផ្ទៃដី​ទំហំ ៣ ហិកតា ក្រោម​ការដឹកនាំ និង​គំនិត​ផ្តួចផ្តើម​ដល់​ខ្ពង់ខ្ពស់​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ស្តីពី ការកសាង​អគារ​អង្គភាព សម្រាប់​បម្រើ​ការងារ ឲ្យ​បាន​សមរម្យ​ទៅតាម​ការរីកចម្រើនរ​បស់​ប្រទេសជាតិ និង​ដើម្បី​ងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិការ ជួយ​អន្តរាមគ​ន៍​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់​ផងដែរ​ថា ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ថ្មី គឺមាន​ទីតាំង​នៅជាប់​ដ​ង​ផ្លូវជាតិ​លេខ​១ មាន​ផ្ទៃដី​ធំ​ទូលាយ ហើយ​និង​មាន​គំរោង​កសាង​អាគារ​ទីបញ្ជាការ ដែល​កម្ពស់ ៣​ជាន់ នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​