ព្រឹត្តិការណ៍​បាល់ទាត់​មនុស្សធម៌​SCG MUANGTHONG ASEAN TOUR​ឆ្នាំ​២០១៦ ប្រមូល​ថវិការ​បាន ៣​ម៉ឺន​៨​ពាន់​ដុល្លារ ក្រុមហ៊ុន​ថា នឹង​ថែម​បង្គ្រប់ ៥​ម៉ឺន​ដុល្លារ​ដើម្បី​បរិច្ចាក​ទៅ​គន្ធបុប្ផា​

ភ្នំពេញ​: ​ការប្រកួត​បាល់ទាត់​ម​នុស្ស​ធម៌ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៦ មករា រវាង​ក្រុម​SCG MuangthongUnited និង​ក្រុម​K-Cement Cambodian All Stars នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក អាច​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​លក្ខណៈ​អន្ដរជាតិ​ដែល​ទទួលបាន​ជោគជ័យ​បំផុត​មួយ ក្នុងឆ្នាំនេះ ។​

​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ទស្សនា​ដោយផ្ទាល់​នៅ​ពហុកីឡាដ្ឋាន​ជាតិ​យ៉ាងច្រើន​កុះករ និង​ស្រែក​ហ៊ោ​គាំទ្រ​ក្រុម​ដែល​ខ្លួន​ពេញចិត្ត​។​សរុប​មនុស្ស​ប្រមាណ​៤​ម៉ឺន​៥​ពាន់​៦​រយ​នាក់ មាន​វត្ត​មាននៅ​ពហុកីឡាដ្ឋាន​ជាតិ នា​វេលា​យប់នោះ និង​បាន​ទស្សនាការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ដោយ​ទីបញ្ចប់​ក្រុម​K-Cement Cambodian All Stars បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​មោទនភាព ដោយ​យកឈ្នះ​លើ​ក្រុម​កំពូល​មួយ​របស់​ថៃ SCG Muangthong United ជាមួយនឹង​លទ្ធផល 4-3 ។​

​បន្ថែម​ពីនេះ​ទៀត​ការប្រកួត​នេះ គឺជា​ការប្រកួត​ដើម្បី​ហេតុផល​សប្បុរសធម៌ ដែល​ក្រុមហ៊ុន អេស ស៊ី ជី​ដែលជា​ម្ចាស់​ឧបត្ថម្ភ​ធំ​របស់​ក្រុម SCG Muangthong United និង​ជា​អ្នក​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​បាន​សន្យាថា នឹង​បរិច្ចាក​ថវិកា​១០០% ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​និង​វត្ថុ​អនុស្សាវរីយ៍​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៃ​ប្រទេស​កម្ពុជា ។​

​ថ្ងៃនេះ​បើ​យោងតាម​លោក​SomwangManpimonchai​នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន​អេស​ស៊ីជី (​ផ្នែក​ស៊ីម៉ង់​-​សម្ភារៈ​សំណង់​) យើង​ទទួលបាន​ការបញ្ជាក់​ជា​ផ្លូវការ​ថា ចំនួន​ទឹកប្រាក់​សរុប​ដែល​ប្រមូលបាន ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​៣​ម៉ឺន​៨​ពាន់​ដុល្លារ​អាមេរិក​ហើយ​ក្រុមហ៊ុន​នឹង​ចូល​វិភាគទាន​បន្ថែម​នូវ​ថវិកា​ផ្ទាល់​របស់​ក្រុមហ៊ុន ដើម្បី​បង្គ្រប់​ឱ្យដល់​៥​ម៉ឺន​ដុល្លារ សម្រាប់​បរិច្ចាក​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

​លោក​Somwang​បាន​និយាយថា​៖“​បន្ទាប់ពី​ការប្រកួត​ការរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​និង​កិច្ចការ​គ្រប់យ៉ាង​បានបញ្ចប់​ក្រុមការងារ​របស់​យើង​បានចាប់ផ្តើម​រាប់ និង​ព្យាយាម​កំណត់​នូវ​ចំនួន​ទឹកប្រាក់​ទាំងអស់ ដែល​ប្រមូលបាន​ពី​ព្រឹត្តិការណ៍​នេះ ហើយ​ឥឡូវនេះ យើង​កំណត់​ឃើញ​ហើយ​ថា ទឹកប្រាក់​នោះ គឺ​ស្មើនឹង​៣​ម៉ឺន​៨​ពាន់​ដុល្លារ​អាមេរិក​។​”

​លោក​បាន​បន្ថែមថា “​ចំនួន​នៃ​ប្រាក់​នេះ​គឺជា​ចំនួន​ទឹកប្រាក់​សរុប ដែល​ទទួល​បានមកពី​ការលក់​សំបុត្រ និង​វត្ថុ​អនុស្សាវរីយ៍ នៅមុន​ពេល​និង​អំឡុងពេល​ការប្រកួត ។ នេះ​ជា​ចំនួន​ទឹកប្រាក់ ដ៏​ច្រើន​គួរសម​ដែរ​ហើយ ប៉ុន្តែ​យើង​គិតថា យើង​អាច​ធ្វើបាន​លើសពីនេះ​ទៀត សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​និង​ប្រទេស​កម្ពុជា​ដូច្នេះ​យើង​បានសម្រេច​ចិត្ត​ចូល​វិភាគទាន​បន្ថែម​នូវ​ថវិកា​ផ្ទាល់​របស់​ក្រុមហ៊ុន ដើម្បី​បង្គ្រប់​ឱ្យដល់​៥​ម៉ឺន​ដុល្លារ​។​”

​គួរកត់សម្គាល់​ផងដែរ​ថា កាលពី​ថ្ងៃទី​១៥ មករា ក្នុង​កម្មវិធី​ជប់លៀង​មួយ​ដែល​បានរៀបចំ​ឡើង​ដោយ អេស ស៊ី ជី ដើម្បី​អបអរសាទរ​មុន​ការប្រកួត លោក​RoongroteRangsiyopash​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​អេស ស៊ី ជី​បាន​និយាយថា​៖“​តាមរយៈ​ការប្រកួត​បាល់ទាត់​មិត្តភាព​លក្ខណៈ​អន្ដរជាតិ​នេះ​យើង​ចង់បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​អេស ស៊ី ជី ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​ថា​យើង​តែង​ខិតខំ​ព្យាយាម​ចូលរួមចំណែក​លើកស្ទួយ​សង្គម​នៅ​គ្រប់​ប្រទេស​ដែល​យើង​ធ្វើ​អាជីវកម្ម​។​”

​ជាមួយនឹង​សេចក្តីប្រកាស​ថ្មី​បំផុត​នេះ មើលទៅ​ក្រុមហ៊ុន ពិត​ជាមាន​ចេតនា​ស្មោះត្រង់ ក្នុង​ការរក្សា​ពាក្យសន្យា និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ពិតប្រាកដ​មែន ។​

​ពិធី​ប្រគល់​ទឹកប្រាក់​មនុស្សធម៌ ចំនួន ៥​ម៉ឺន​ដុល្លារ ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវបាន​ឲ្យ​ដឹងថា​នឹងធ្វើ​ឡើង​នាពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​ក្រុមហ៊ុន កំពុងដំណើរការ​ឯក​សារ​ចាំបាច់ និង​សហការ​ជាមួយ​មន្ទីរពេទ្យ ដើម្បី​រៀបចំ​កម្មវិធី​ឲ្យ​បាន​អធិកអធម ។​

ព្រឹត្តិការណ៍​បាល់ទាត់​មនុស្សធម៌​SCG MUANGTHONG ASEAN TOUR​ឆ្នាំ​២០១៦ ប្រមូល​ថវិការ​បាន ៣​ម៉ឺន​៨​ពាន់​ដុល្លារ ក្រុមហ៊ុន​ថា នឹង​ថែម​បង្គ្រប់ ៥​ម៉ឺន​ដុល្លារ​ដើម្បី​បរិច្ចាក​ទៅ​គន្ធបុប្ផា​

ព្រឹត្តិការណ៍​បាល់ទាត់​មនុស្សធម៌​SCG MUANGTHONG ASEAN TOUR​ឆ្នាំ​២០១៦ ប្រមូល​ថវិការ​បាន ៣​ម៉ឺន​៨​ពាន់​ដុល្លារ ក្រុមហ៊ុន​ថា នឹង​ថែម​បង្គ្រប់ ៥​ម៉ឺន​ដុល្លារ​ដើម្បី​បរិច្ចាក​ទៅ​គន្ធបុប្ផា​

ព្រឹត្តិការណ៍​បាល់ទាត់​មនុស្សធម៌​SCG MUANGTHONG ASEAN TOUR​ឆ្នាំ​២០១៦ ប្រមូល​ថវិការ​បាន ៣​ម៉ឺន​៨​ពាន់​ដុល្លារ ក្រុមហ៊ុន​ថា នឹង​ថែម​បង្គ្រប់ ៥​ម៉ឺន​ដុល្លារ​ដើម្បី​បរិច្ចាក​ទៅ​គន្ធបុប្ផា​