លុយចំនួនជាង៣៤៧លានរៀលត្រូវបានផ្ដល់ដល់អ្នកបានមេដាយជើងឯកអាស៊ី

ភ្នំពេញ:     ​ភ្នំពេញ​:​រសៀល​ថ្ងៃទី​២២​មករា​លោក​ហង់ ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង កីឡា​បាន​ប្រ​ឡក់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​កីឡា ​ចំនួន ២​ប្រភេទ​គឺ​ប៉េតង់ និង កាយសម្ព័ន្ធ​ដែល​ដណ្ដើមបាន​មេដាយ​ក្នុង​ការប្រកួត​ជើងឯក​អាស៊ី​កន្លងមក ។​

​     ​សម្រាប់​ប្រភេទ​កីឡា​ប៉េតង់​បាន​ចូលរួម​ប្រកួត​កីឡា​ជើងឯក​អាស៊ី​លើក​ទី ១៩​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៦​ដល់​ ២០​ធ្នូ​ដែល​ក្នុងការ​ប្រកួត​នេះ​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​មួយគ្រឿង មេដាយប្រាក់ ៣ គ្រឿង និង មេដាយសំរិទ្ធ​ ៥ គ្រឿង ។​

​    ​គួរ​បញ្ជាក់ថា​ការប្រកួត​នេះ​មាន​ប្រទេស​ចំនួន​១២​ចុ​ល​រួម​គឺ​កម្ពុជា ថៃ ឡាវ ចិន​តៃប៉ិ សឹង្ហ​បុរី វៀតណាម ឥណ្ឌូ​នេ​ស៊ី ឥណ្ឌា ជប៉ុន ប្រ៊ុយណេ ម៉ាឡេស៊ី និង ម៉ុង​ហ្គោ​លី ដែលមាន​កីឡាករ​-​កីឡាការិនី និង​ប្រតិភូ​ចូលរួម​សរុប​ចំនួន​១៧៦​នាក់ ។​

​    ​ចំពោះ​កីឡា​កាយសម្ព័ន្ធ​បាន​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី ៥ នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​ពី​ថ្ងៃទី​៧ ដល់​១៤​ធ្នូ​ហើយ​កីឡាករ​ជឿន ចាន់​បូរី​ដណ្ដើមបាន​មេដាយសំរិទ្ធ​មួយគ្រឿង​លើ​វិញ្ញាសា​កីឡា​កាយសម្ព័ន្ធ​ អា​អេ​រ៉ូ​ប៊ិក ។​

​    ​សម្រាប់​ការប្រកួត​កីឡា​ជើងឯក​អាស៊ី​បែបនេះ​ការផ្ដល់​រង្វាន់​គឺ​ អនុវត្តន៍​តាម​គោលការណ៍​ប្រកាស​អន្តរក្រសួង​ដោយ​មេដាយ​មានបាន​១៦.០០០.០០០​ រៀល មេដាយប្រាក់ ១៣.០០០.០០០​រៀល និង មេដាយសំរិទ្ធ​បានទទួល​រង្វាន់​ ១១.០០០.០០០​រៀល ។​

​    ​ចំពោះ​គ្រូបង្វឹក​បានទទួល​រង្វាន់​ស្មើនឹង​រង្វាន់​មេដាយ​ដែល​ខ្ពស់បំផុត​ ក្នុងខណៈដែល​គ្រូ​ជំនួយ​បានទទួល​រង្វាន់​ស្មើនឹង​៧០​ភាគរយ​នៃ​គ្រូបង្វឹក​ធំ ។​