Wenger ថា Chelsea អស់គីឡូប្រជែង យកពាន EPL ហើយ

Arsene Wenger អ្នកចាត់ការក្រុម Arsenal បានលើកឡើងថា ក្រុមតោខៀវ Chelsea គឺអស់ឱកាសប្រជែងយកពាន Premier League ទៀតហើយរដូវកាលនេះ ប៉ុន្តែពួកគេនៅតែជា ក្រុមគូប្រជែងធំមួយ របស់ក្រុមកាំភ្លើងធំ។

Wenger ថា Chelsea អស់គីឡូប្រជែង យកពាន EPL ហើយ

អ្នកចាត់ការសញ្ជាតិបារាំង បាននិយាយមុន Arsenal ប៉ះ Chelsea ចុងសប្ដាហ៍នេះថា៖ “ពួកគេ (Chelsea) មិនមែនជាក្រុមប្រជែង យកពានទៀតទេ។ ប៉ុន្តែពួកគេនៅតែជាគូ ប្រជែងធំរបស់យើង ព្រោះសមត្ថភាពកីឡាករ ក្នុងក្រុមរបស់គេ។ ខ្ញុំគិតថា រដូវកាលនេះពិតជា ខុសប្រក្រតីសម្រាប់ពួកគេ តែពួកគេនឹងល្អឡើងវិញ”។

Wenger ថា Chelsea អស់គីឡូប្រជែង យកពាន EPL ហើយ

Wenger ដឹកនាំ Arsenal មិនដែលស្គាល់រស់ជាតិឈ្នះ Chelsea ម្ដងណាទេ អំឡុងពេល Jose Mourinho នៅដឹកនាំតោខៀវ ប៉ុន្តែអ្នកចាត់ការរូបនេះ នឹងប៉ះអ្នកចាត់ការក្រុមតោខៀវថ្មី Guus Hiddink ក្នុងជំនួប Premier League សប្ដាហ៍ទី២៣ យប់ថ្ងៃអាទិត្យខាងមុខនេះ ខណៈដែល Arsenal ស្ថិតនៅលេខ១ក្នុងតារាង រីឯ Chelsea ស្ថិតនៅលេខ១៤ ឯណោះ៕

ប្រភព៖ សប្បាយ