ពិធី​​ករ​​កូនកាត់​រូប​សង្ហា​​ធ្វើ​អត្តឃាត​ទាំង​វ័យ​ក្មេង​ ក្រោយ​មិត្ត​ស្រី​ស្លាប់​២​ឆ្នាំ​

ពិធី​​ករ​​កូនកាត់​រូប​សង្ហា​​ធ្វើ​អត្តឃាត​ទាំង​វ័យ​ក្មេង​ ក្រោយ​មិត្ត​ស្រី​ស្លាប់​២​ឆ្នាំ​

​​ពីធីករ​ក្នុង​កម្មវិធី “Taiwan Taste” លោក Jack Luck ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ចង​ក​ស្លាប់​​កាល​ពី​ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០១៦ នៅ​ក្នុង​ផ្ទះ​របស់​លោក​ផ្ទាល់​ត្រឹម​អាយុ​២៥​ឆ្នាំ។

 

​​​មុន​ពេល​ស្លាប់តារា​ម៉ូដែល​​និង​ពិធីករ​កាត់​អូស្ត្រាលី-​កូរ៉េ​​​រូប​នេះ​នៅ​ជាមួយ​បង​ប្រុស​​និង​មិត្ត​ស្រី​​បង​ប្រុស។ Jack ត្រូវ​បាន​មិត្ត​ស្រី​របស់​បង​ប្រុស​ឃើញ​ចង​ក​លើ​ដំបូល​​នៃ​យ៉​​អាគារ ហើយ​ទូរសព្ទ​ទៅ​ប៉ូលិស​ភ្លាមៗ។

 

ពិធី​​ករ​​កូនកាត់​រូប​សង្ហា​​ធ្វើ​អត្តឃាត​ទាំង​វ័យ​ក្មេង​ ក្រោយ​មិត្ត​ស្រី​ស្លាប់​២​ឆ្នាំ​

 

​​​បន្ទាប់មក Jack ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ជា​បន្ទាន់ តែ​សំណាង​មិន​ល្អ​គេ​ក៏​ស្លាប់​ទៅ។ ផ្អែក​តាម asianpopnewsពិធី​​ករ​​​រូប​សង្ហារ​នេះ​ មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ បន្ទាប់​ពី​មិត្ត​ស្រី​​​បាន​ស្លាប់​ដោយ​ជំងឺ​បេះដូង​កាល​ពី​២​ឆ្នាំ​មុន​លើ​ដៃ​ទាំង​ពីរ​របស់​លោក ហើយ​បង​ប្រុស​ក៏​តែង​​ពិនិត្យ​ស្ថានភាព​ជំងឺ​រាល់​ថ្ងៃ។

 

យ៉ាងណា​ក្ដី​ Jack មិន​បាន​បង្ហាញ​អាកប្បកិរិយា​ប្លែក​ណា​មួយ មុន​ថ្ងៃ​ស្លាប់​ឡើយ។ អំឡុង​ពេល​​​តារា​វ័យ​២៥​ឆ្នាំ​នេះ​នៅ​មាន​ជីវិត​ មាន​ម្ដង​គេ​ធ្លាប់​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​អំពី​ការ​ស្លាប់​របស់​មិត្ត​ស្រី​ថា៖”ថ្វី​បើ​ពួក​យើង​ស្រលាញ់​គ្នា​​បាន​តែ​១​ឆ្នាំ​១១​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​នឹង​ស្រលាញ់​នាង​ជា​រៀង​រហូត”។

 

ពិធី​​ករ​​កូនកាត់​រូប​សង្ហា​​ធ្វើ​អត្តឃាត​ទាំង​វ័យ​ក្មេង​ ក្រោយ​មិត្ត​ស្រី​ស្លាប់​២​ឆ្នាំ​

Jack និង​មិត្ត​ស្រី​

 

ពិធី​​ករ​​កូនកាត់​រូប​សង្ហា​​ធ្វើ​អត្តឃាត​ទាំង​វ័យ​ក្មេង​ ក្រោយ​មិត្ត​ស្រី​ស្លាប់​២​ឆ្នាំ​

 

ចុចអាន៖ធ្លាយ​ដំណឹង GD និង Taeyang វិនិយោគ​រាប់រាយ​លាន​​លើ​ក្រុមហ៊ុន​ផ្សេង​ៗ​របស់​ផលិត​កម្ម YG

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asianpopnews