តូចចិត្ត ធ្លាក់ខ្លួនពិការ ចងក សម្លាប់ខ្លួន

កណ្តាល៖ បុរសពិការជើងម្នាក់ បានព្យាយាមចងក សម្លាប់ខ្លួន ម្តងមិនបានសម្រេច លុះពេលនៅផ្ទះម្នាក់ឯង លួចចងកសម្លាប់ខ្លួន បានសម្រេច ដោយយកខ្សែចងភ្ជាប់ទៅ និងធ្នឹមផ្ទះ នៅម៉ោង ៩៖៤០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ុម ផល្លា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនពិការជើង ស្នាក់នៅផ្ទះ ក្នុងភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម មានស្រុកកំណើតនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

នគរបាលបានបន្ត បើយោងតាមក្រុមគ្រួសារ បាននិយាយថា ជនរងគ្រោះធ្លាប់ មានប្រពន្ធរស់នៅ ភូមិអរិយក្សត្រ ក្រោយមក ធ្លាក់ខ្លួនឈឺស្វិតជើងដើរមិនរួច ក្រោយមកប្រពន្ធក៏ទៅចោល ជនរងគ្រោះបាត់ ចំណែកជនរងគ្រោះ បានមករស់នៅ ជាមួយបងបង្កើត កន្លែងកើតហេតុ ហើយកន្លង មកជនរងគ្រោះធ្លាប់បាន ព្យាយាមចងករសម្លាប់ខ្លួន ចំនួនពីរលើកមក ហើយតែមិនបានសម្រេចដោយ បងជួយទាន់ លុះថ្ងៃកើតហេតុ ពេលបងប្រុសរបស់ ជនរងគ្រោះ មិននៅចេញទៅនេសាទត្រី ទាំងពីរនាក់ ប្តីប្រពន្ធ ជនរងគ្រោះ ក៏ចងករជាប់នឹងធ្នឹមផ្ទះ សម្លាប់ខ្លួនបានសម្រេច ក្រោយពេលកើតហេតុ នគរបាល បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យរួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួន ដោយខ្លួនឯងរួចប្រគល់សាកសពទៅ ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕