ក្រសួងអប់រំ ជ្រើសរើសនិស្សិត ស្ម័គ្រចិត្ត ១០០នាក់ ជួយបង្កើតក្លឹប សិក្សាគណិតវិទ្យា

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសជ្រើស រើសនិស្សិតស្ម័គ្រចិត្ត ១០០នាក់ ដើម្បីចូលរួមចុះជួយបង្កើត និងគាំទ្រក្លឹបសិក្សាគណិតវិទ្យា នៅតាមវិទ្យាល័យ និងអនុវិទ្យាល័យ នៅទូទាំងប្រទេស។

យោងតាមសេចក្ដី ជូនដំណឹងដែល មជ្ឈមណ្ឌលដើមអម្ពិល ទទួលនៅមុននេះ បានឲ្យដឹងថា «ក្រសួងអប់រំ នឹងធ្វើការជ្រើសរើស និស្សិតស្ម័គ្រចិត្ត ដែលកំពុងសិស្សាឯកទេស គណិតវិទ្យា ចំនួន១០០នាក់ ដើម្បីឲ្យចូលរួមចុះជួយបង្កើត និងគាំទ្រក្លឹបសិស្សា និងស្វ័យសិក្សាមុខវិជ្ជាគណិតវិទ្យា សម្រាប់សិស្សដែលកំពុង សិក្សាតាមវិទ្យាល័យ និងអនុវិទ្យាល័យក្នុង ព្រះរាជាណាចក្រកម្ពុជា»។

កាលបរិច្ឆេទនៃការជ្រើសរើសនេះ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៩ មករា លក្ខខណ្ឌនៃការ ជ្រើសរើសរួមមាន ទី១ជានិស្សិតដែលកំពុង សិស្សាឯកទេសគណិតវិទ្យា នៅតាមគ្រឹះស្ថានឧត្តមសិស្សា ,ទី២ មានមធ្យោបាយធ្វើដំណើផ្ទាល់ខ្លួន ,ទី៣ មានពេលវេលានៅថ្ងៃសៅរ៍ ឬថ្ងៃ អាទិត្យ ឬមានពេលវេលាទំនេរនៅពេលល្ងាច ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ និងទី៤ មានឆន្ទៈចូលរួមចំណែក និងវិភាគទានក្នុង កំណែទម្រង់វិស័យអប់រំ ពង្រឹងគុណភាពនៃការអប់រំ ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា៕

ក្រសួងអប់រំ ជ្រើសរើសនិស្សិត ស្ម័គ្រចិត្ត ១០០នាក់ ជួយបង្កើតក្លឹប សិក្សាគណិតវិទ្យា