រដ្ឋសភា ប្រកាស ដេញថ្លៃ ផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេង រំអិល ឆ្នាំ២០១៦

ភ្នំពេញ៖ រដ្ឋសភាបានប្រកាស ជូនដំណឹងដល់ បណ្ដាក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលចុះបញ្ជីត្រឹមត្រូវនៅកម្ពុជាថា អគ្គលេខាធិការដ្ឋាន រដ្ឋសភា នឹងដាក់ឲ្យដេញថ្លៃជា សាធារណៈ ដើម្បី ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល ឆ្នាំ២០១៦ជូនសភា។

យោងតាមសេចក្ដីជូនដំណឹង ដែលរដ្ឋសភាប្រកាសជាផ្លូវការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា “ក្រុមហ៊ុននិងសហគ្រាសដែលមាន បំណងចូលរួម ដេញថ្លៃទាក់ទងជាមួយអង្គ ភាពលទ្ធកម្ម នៃអគ្គលេខាធិការដ្ឋានសភា អាសយដ្ឋាន វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦តទៅ រៀងរាល់ម៉ោងធ្វើការ ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មានពាក់ព័ន្ធ នឹងការដេញថ្លៃនេះ”។

សូមបញ្ជាក់ថា កាលបរិច្ឆេទឈប់ ទទួលសំណើថ្លៃ នៅម៉ោង៩:០០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕

រដ្ឋសភា ប្រកាស ដេញថ្លៃ ផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេង រំអិល ឆ្នាំ២០១៦