លោក ថោង ខុន ចុះកិច្ចព្រមព្រៀង លើវិស័យទេសចរណ៍ ជាមួយរដ្ឋមន្រ្តី ទេសចរណ៍ អាស៊ានបូក៣

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង ទេសចរណ៍កម្ពុជា លោក ថោង ខុន នាថ្ងៃទី ២២ ខែមករាឆ្នាំ២០១៦នេះ បានចុះហត្ថលេខា លើអនុស្សារណ នៃសហប្រតិបត្តិការ ស្តីពីការពង្រឹងកិច្ច សហប្រតិបត្តិការ លើវិស័យទេសចរណ៍ រវាងរដ្ឋាភិបាលនៃ រដ្ឋសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ ។

យោងតាមទំព័រ facebook របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា «នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៦ លោកថោង ខុន បានចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីទេសចរណ៍ អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ ) លើកទី១៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សំដៅជំរុញ និងសម្រួល ការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ នៃអាស៊ានបូកបី, ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និង ពង្រឹងចំណង សហប្រតិបត្តិការ លើធនធានមនុស្សក្នុង វិស័យទេសចរណ៍»។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ប្រទេសអាស៊ានបូក៣ ទទួលបានទេសចរណ៍អន្តរជាតិ ចំនួនប្រមាណ ២៥១ លាននាក់កើនឡើងក្នុងអត្រា ៧% ដែលក្នុងនោះប្រមាណ ៦៧%នៃចំនួនសរុប ជាទេសចរណ៍ផ្ទៃក្នុង អាស៊ានបូកចិន ជប៉ុន កូរ៉េ។ ចំណែកទេសចរណ៍អាស៊ាន ទៅទស្សនាប្រទេសបូក៣ វិញរួមមាន៖ ចិនទទួលទេសចរណ៍ មកពីប្រទេសសមាជិក អាស៊ានចំនួនជាង ៥,៩ លាននាក់ , ជប៉ុនទទួលទេសចរណ៍ មកពីប្រទេសសមាជិក អាស៊ានចំនួនជាង ១,៤ លាននាក់ , កូរ៉េទទួលទេសចរណ៍ មកពីប្រទេសសមាជិក អាស៊ានចំនួនជាង ១,៤ លាននាក់៕

លោក ថោង ខុន ចុះកិច្ចព្រមព្រៀង លើវិស័យទេសចរណ៍ ជាមួយរដ្ឋមន្រ្តី ទេសចរណ៍ អាស៊ានបូក៣

លោក ថោង ខុន ចុះកិច្ចព្រមព្រៀង លើវិស័យទេសចរណ៍ ជាមួយរដ្ឋមន្រ្តី ទេសចរណ៍ អាស៊ានបូក៣