ចាប់​ពី​ស្អែក​នេះ អ្នក​ខេត្ត​កំពត នឹង​ទទួល​បាន​ការ​វះកាត់​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ​

ចាប់​ពី​ស្អែក​នេះ អ្នក​ខេត្ត​កំពត នឹង​ទទួល​បាន​ការ​វះកាត់​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ​

ប្រជាពលរដ្ឋ និង​ក្មេងៗ​ខេត្ត​កំពត​ដែល​មាន​បបូរ​មាត់​ឆែប ក្រអូម​មាត់​ឆែប និង​ពិការភាព​មុខ​មាត់​ផ្សេងៗ ដោយ​ឥត​គិត​ថ្លៃ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​នេះ។

 

ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​ទាំង​ខ្មែរ និង​ម៉ាឡេស៊ី (២​នាក់) សរុប​ប្រមាណ​ជា ១៥ នាក់ នឹង​រួម​ដៃ​វះកាត់​អ្នក​ជំងឺ និង​កុមារ​មាត់​ឆែប ក្រអូម​មាត់​ឆែប និង​ពិការភាព​មាត់​មាត់​ផ្សេងៗ។ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មាន​គម្រោង​វះកាត់​អ្នកជំងឺ​ចំនួន ៦០ នាក់ ក្នុង​រយៈពេល ២ ថ្ងៃ​នេះ។ នេះ​បើ​យោង​តាម​លោក ទិត្យ​ ប៊ុនអេង អ្នក​សម្របសម្រួល​របស់​អង្គការ​ស្នាម​ញញឹម​កម្ពុជា Smile Cambodia។

 

ប្រតិបត្តិការ​នេះ នឹង​ធ្វើ​ឡើង​នៅ៖

– ថ្ងៃ​ទី ២៣-២៤ ខែ​មករា ឆ្នាំ​២០១៦

– មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត

 

ចាប់​ពី​ស្អែក​នេះ អ្នក​ខេត្ត​កំពត នឹង​ទទួល​បាន​ការ​វះកាត់​មាត់​ឆែប​ដោយ​ឥត​គិត​ថ្លៃ​

 

បេសកកម្ម​សប្បុរសធម៌​នេះ ធ្វើ​ឡើង​ដោយ​អង្គការ​ស្នាម​ញញឹម​កម្ពុជា Smile Cambodia សហការ​ដោយ​ឧបត្ថម្ភ​ដោយ​អង្គការ Rotary Club of Likas Bay និង Rotary Club of Lu Chou ដែល​មក​ពី​ម៉ាឡេស៊ី និង​តៃវ៉ាន់ និង​សហការ​ដោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពត។

 

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​លេខ​ទូរសព្ទ៖ ០២៣ ២១១ ៤០៥ / ០១២ ៦៥៥ ៧៨៦ / ០៧០ ៣៣៣ ៣៧២។

 

សូម​រួសរាន់​ចុះ​ឈ្មោះ និង​ទទួល​យក​ការ​វះកាត់​ដោយ​ឥត​គិត​ថ្លៃ!

 

អត្ថបទ៖ សុផាត