Tweak នេះ​អាច​អោយ​អ្នក​ប្រើ​ប្រាស់​​​មុខងារ Force Touch ដើម្បី​ឆ្លង​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ទៀត និង បើក Multitasking លើ iPhone អោយ​ដូច​ទៅ​នឹង iPhone 6S អញ្ចឹង

យើងដឹងហើយថានៅលើ iPhone 6S មាន​បំពាក់​នូវ​មុខ​ងារ Force Touch ដូច្នេះ​ពេល​ដែល​ចង់​ឆ្លង​ពី​កម្មវីធី​ដែល​កំពុង​ប្រើ ទៅ​កម្មវិធី​មួយ​ទៀត គឺយើងគ្រាន់តែយកម្រាមដៃ​ស្កត់​គែមអេក្រង់​ខាង​ធ្វេង​អោយ​ខ្លាំង​ប៉ុណ្ណោះ ហើយផ្ទាំង Multitasking ក៏ផុសចេញមកដែរ។ ដូច្នេះថ្ងៃនេះខេមបូរីផត នឹងណែនាំអ្នក​ទាំង​អស់​គ្នានូវ Tweak មួយដែលអាចអោយអ្នក ប្រើប្រាស់មុខងារ Force Touch លើ iPhone ធម្មតា​អោយ​ដូចទៅនឹង iPhone 6S ដែរ។

Tweak នេះ​អាច​អោយ​អ្នក​ប្រើ​ប្រាស់​​​មុខងារ Force Touch ដើម្បី​ឆ្លង​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ទៀត និង បើក Multitasking លើ iPhone អោយ​ដូច​ទៅ​នឹង iPhone 6S អញ្ចឹង

Tweak នេះពិតជាផ្តល់ភាពងាយស្រួលដល់យើង ព្រោះពេលចង់បើក Multitasking ឬ ឆ្លងពីកម្មវិធី​មួយ​ទៅ​កម្មវិធី​មួយទៀត គឺយើងមិនបាច់ចុចប៊ូតុង Home នោះទេ។ Tweak នេះមានឈ្មោះថា Swipe Switcher ហើយដើម្បីតម្លើងវា អ្នកត្រូវអនុវត្តតាមការណែនាំខាងក្រោម៖

តម្រូវការ

  • iPhone ដែលដំណើរការ ដោយ iOS 9, iOS 9.0.1 និង iOS 9.0.2 ដែលបាន Jailbreak រួចហើយ។

របៀបដំឡើង៖

  • ចូលទៅកាន់ Cydia > ត្រង់កន្លែង Search > វាយពាក្យ SwipeSwitcher > Install > Confirm
  • រង់ចាំដល់វា តម្លើងចប់ សឹមចុចពាក្យ Restart Springboard ជាការស្រេចតែម្តង
  • ត្រូវចាំថា iPhone របស់អ្នកមិនមែនជា iPhone 6S នោះទេដូច្នេះ មិនចាំបាច់ប្រើ​កម្លាំងដៃ​សង្កត់​​ខ្លាំង​ពេកទេ គ្រាន់តែយកម្រាមដៃ មកគ្រវាសនៅគែមទូរស័ព្ទបន្តិចទៅបានហើយ។

Tweak នេះ​អាច​អោយ​អ្នក​ប្រើ​ប្រាស់​​​មុខងារ Force Touch ដើម្បី​ឆ្លង​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ទៀត និង បើក Multitasking លើ iPhone អោយ​ដូច​ទៅ​នឹង iPhone 6S អញ្ចឹង

បញ្ជាក់៖ អ្នកត្រូវធ្វើ ការដំឡើង និងធ្វើតាម ការណែនាំ ខាងលើ ឲ្យបាន ត្រឹមត្រូវ បើសិន​ជា អ្នកធ្វើ ខុស​ពី​ការ​បង្ហាញ ខាងលើ ឬជួបបញ្ហា ជាយថាហេតុ ដែលកើតឡើង ដោយការច្រលំ របស់អ្នក យើងមិន ​ទទួល​ខុស​ត្រូវ ​ជាដាច់ខាត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

Tweak នេះ​អាច​អោយ​អ្នក​ប្រើ​ប្រាស់​​​មុខងារ Force Touch ដើម្បី​ឆ្លង​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ទៀត និង បើក Multitasking លើ iPhone អោយ​ដូច​ទៅ​នឹង iPhone 6S អញ្ចឹង

  • ដោយ: Samphas
  • 4:13 PM, 22 January
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ