សេវាកម្ម &raquo ពាណិជ្ជកម្ម

ខេត្ត​ព្រះ​សីហ​នុ ៖ D’Seaview ជា​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ទី​មួយ​របស់ Camhomes នៅ​ក្នុង​ខេត្តព្រះ​សីហ​នុ បាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិ​ជនជាតិ និង​អន្តរជាតិ​ដែល​បាន​គាំទ្រ​គម្រោង​។

លោក​បណ្ឌិត Wang Kai Yuen អគ្គនាយក និង​ប្រធាន​ក្រុមប្រឹក្សាភិបាល​កិត្តិយស​នៃ​ក្រុមហ៊ុន Camhomes មាន​ប្រសាសន៍​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាង សង់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៦ មក​រា ២០១៦​នេះ ថា យើង​បាន​ប្តេជ្ញា​ថា​នាំ​មក​នូវ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ព្រោះ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HLH Group Ltd មានបទពិសោធន៍​ជា​ច្រើន ក្នុង​ការ​សាងសង់​គម្រោង​ធំ​ៗ​នៅ​ប្រទេស​សិង្ហ​បុរី​។ ហេតុ​ដូច្នេះ​គ្រប់​គម្រោង​របស់ Camhomes នឹង​ត្រូវ​បាន​សាងសង់​ក្នុង​កំរិតស្តង់ដា​ខ្ពស់​ដូច​គម្រោង​របស់​ពួក​យើង​នៅ​សិង្ហ​បុរី​ដែរ​។ នេះ​ជា​ការ​តាំងចិត្ត​របស់​ពួក​យើង​ក្នុង​ការ​ផ្តល់​សុវត្ថិភាព និង​កន្លែង​ស្នាក់​នៅ​ដែល​មានគុណ​ភាព​ខ្ពស់ រួម​ជា មួយនឹង​សម្ភារ​ទំនើប​ៗ​ក្នុង​តម្លៃ​សមរម្យ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ដំណោះស្រាយ​ផ្ទះសម្បែង​របស់​ពួក​យើង​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​មធ្យម និង លើកកំពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​ទៀត​ផង​។

លោក​បណ្ឌិត​គូសបញ្ជាក់​ថា «​តាម​រយៈ​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការ​រចនា សាងសង់ និង​ការ​គ្រប់គ្រង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី តាំងពី​ឆ្នាំ​១៩៨៨ មកនេះ D’Seaview និង​រួម​ប​ញ្ជូ​ល​នូវ​វិធីសាស្ត្រ​សាងសង់​ដែល​ថ្មី និង​ទំនើប​បំផុត​ពី​ប្រទេស​សិង្ហ​បុរី​។ D’Seaview ជា​គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ទី​មួយ​របស់ Camhomes នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ហើយ​វា​ក៏​ជា​អគារ​ដែល​មាន​ទីធ្លា​សួន​ច្បាស់​ធំ​ល្វឹងល្វើយ មាន​កន្លែង​ក្មេង​លេង និង​មាន​បន្ទប់​ជា​ច្រើន​សម្រាប់​សម្រាក និង​លេង​កីឡា ម្យ៉ាងវិញទៀត​វា​គឺជា​ឋានសួគ៌​នៃ​ទីក្រុង​បៃតង​»​។

D’Seaview សាងសង់​នៅ​លើង​ផ្ទៃដី​ចំនួន​៩.៨១៨​ម៉ែត្រការ៉េ ហើយ​មាន​បន្ទប់​ស្នាក់​នៅ​សរុប​៧៣៥​បន្ទប់ និង​ទីតាំង​ចំនួន​៧០​កន្លែង សម្រាប់​ធ្វើ​ជំនួញ ដូច​ជា សណ្ឋាគារ ហាង​លក់​ឥ​វ៉ា​ន់ មណ្ឌល​សុខភាព ហាង​កែ​សម្ផស្ស ការិយាល័យ​ហិរញ្ញវត្ថុ និង​មាន​ជា​ច្រើន​ទៀត​។ បន្ទាប់​ពី​ពិធី​សម្ពោធ​ចាប់លេខ​រង់ចាំ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ដែល​ជា​ប្រព័ន្ធ​ថ្មី​ទី​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពួក​យើង​ទទួល​បាន​អតិថិជន​ជាង​១.០០០​នាក់ ចាប់អារម្មណ៍​ទៅ​លើ​ការ​អភិវឌ្ឍ​នេះ​។  ខ្ញុំ​ជឿជាក់​ថា នឹង​មាន​អតិថិជន​ចាប់ អារម្មណ៍​បន្ថែម​ទៀត ព្រោះ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ដែល​អំណោយផល​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ក្នុង ពេល​សមាហរណកម្ម​អាស៊ាន​។ លើស​ពី​នេះ​ទៀត D’Seaview មិន​ត្រឹមតែ​បម្រើ​ដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ និង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា​ទៀត​ផង​៕