បង្ក្រាប​មេចោរ​ប្លន់ និង​បក្ខពួក​៣​នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង​

ភ្នំពេញ: មេចោរ​ប្លន់ និង​បក្ខពួក​៣​នាក់ ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្លន់ លួច យ៉ាងសកម្ម​នៅក្នុងភូមិសាស្ត្រ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល ចាប់បាន ជា​បន្តបន្ទាប់នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ថ្ងៃទី​២១-២២ ខែមករា ឆ្នាំ​២០១៦​នេះ​។​

 ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង នគរបាល​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​កាលពី​យប់មិញរួចហើយ​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ នគរបាល​ជាច្រើន​នាក់ ដឹកនាំ​ដោយ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បង្ក្រាបចាប់ខ្លួន​មេក្លោង​ម្នាក់ទៀត ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ជា​មេក្លោង​ចោរប្លន់​ខាងលើនេះ​មានឈ្មោះ ស៊ឹម រិទ្ធី បើកហាង​បញ្ចាំស្ថិតនៅ​កន្លែង​ចាប់ខ្លួន​នេះ​តែម្តង​។​ក្រោយពី​ឃាត់ខ្លួន កម្លាំង​ជំនាញ​បាន​ដកហូតម៉ូតូ​ចំនួន​៣​គ្រឿង រួមមាន​ម៉ាក ហ្វី​ណូ PCX និង​សេ​១២៥ សេរី​ឆ្នាំ​២០១៦​។

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី ចោរប្លន់​ខាងលើនេះ បានធ្វើ​ឡើង​ក្រោមកិច្ចសហការ​រវាង​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កម្លាំងនគរបាល​ខណ្ឌ​សែន​សុខ និង​កម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣ នាក់​ត្រូវបាន​កម្លាំង​ជំនាញ​បាន​កំពុង​សាកសួរ ដើម្បីកសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ចាត់ការ​តាមច្បាប់ ។ ហើយ​បក្ខពួក​ដែល​នៅសល់ ត្រូវបាន​កម្លាំង​កំពុង​ស្រាវជ្រាវ និង​តាមច្បាប់​យកមកផ្តន្ទាទោស ជា​ក្រោយ​តាមច្បាប់​៕​

បង្ក្រាប​មេចោរ​ប្លន់ និង​បក្ខពួក​៣​នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង​

បង្ក្រាប​មេចោរ​ប្លន់ និង​បក្ខពួក​៣​នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង​
បង្ក្រាប​មេចោរ​ប្លន់ និង​បក្ខពួក​៣​នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង​