នគរបាល​ស្រុក​វាលវែង បាន​ឃាត់ខ្លួន​ប្រុស​ស្រី​៧​នាក់​

ពោធិ៍សាត់: កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង បាន​ឃាត់ខ្លួន​មនុស្ស ប្រុសស្រី ចំនួន ៧​នាក់ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ ពាក់ព័ន្ធ​លាក់ទុកអាវុធ គ្រោង​ធ្វើ​សកម្មភាព​ប្លន់ នឹង​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​នៅ​ស្រុកវាលវែង ស្ថិតនៅ​ចំណុច​ក្បាល​អូរ​កំបោរ ផ្ទះ​គ្មាន​ម្ចាស់ នៅក្នុង​ព្រែក សិ្ថ​ត ក្នុងភូមិកណ្ដាល ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោ​ធ៍​សាត់​។​

​ជនសង្ស័យ​ចំនូ​ន ៧​នាក់ ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នេះ ទី​១.​ឈ្មោះហ៊ីម អ៊ី​ណូ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​។ ទី​២.​ឈ្មោះ ផុន សី​ម៉ា ភេទ​ប្រុស អាយុ២០​ឆ្នាំ​។ ទី​៣.​ឈ្មោះ សុខ ពន់​យ៉ា​រី ភេទ​ប្រុស អាយុ ២៣​ឆ្នាំ​។ ទី​៤.​ឈ្មោះ យ៉ូន សុខ​ជាតិភេទ​ប្រុស អាយុ ២៥​ឆ្នាំ​។ ទី​៥.​ឈ្មោះ អ៊ឹម សុ​ភី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​។ ទី​៦.ឈ្មោះ យស ពុទ្ធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​។ និង​ទី​៧.​ឈ្មោះ ជន ដា ភេទ​ប្រុស អាយុ១៨​ឆ្នាំ​។​ជនសង្ស័យ​ទាំង ៧​នាក់ នេះ មាន​ទីលំនៅ ស្នាក់នៅ​ក្នុងភូមិ​ប្រ​ម៉ោ​យ ឃុំប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្ត​ពោ​ធ៍​សាត់​។​

 ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បានធ្វើការ​ដកហូត វត្ថុតាង​មាន អាវុធ A.K ស្វាយ​បទ​១ដើម ១​បង់ គ្រាប់​២ គ្រាប់​ក្រាម​រឹង​ពណ៌​ស​ថ្លា​ចំនួន ៤​ថង់ ថង់​ធំ​១ ថង់​តូច​៣ កាំបិត​តូច២ កន្ដ្រៃ​១ អាគុយ​១ ម៉ូតូ​១​គ្រឿង​។​

 ប​ច្ច​ប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​ព្រមទាំង​វត្ថុតាង​ដូចខាងលើ ត្រូវបាន​សមត្ថកិច្ច កំពុងកសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់​​ការ​តាមច្បាប់​៕​

នគរបាល​ស្រុក​វាលវែង បាន​ឃាត់ខ្លួន​ប្រុស​ស្រី​៧​នាក់​