នរក​លើដី នារី​ម្នាក់​ត្រូវ​បង្ខំ​រួមភេទ ១១០ នាក់ រយៈពេល ២២ ម៉ោង​

Doliprane TVC

ស្ត្រី​អង់គ្លេស​មួយរូប​អាយុ ២៥ ឆ្នាំ បាន​រៀបរាប់​រឿងរ៉ាវ​ដ៏​សែន​រន្ធត់ កើតឡើង​កាលពី​នៅ​វ័យ ១៤ ឆ្នាំ ដែល​ត្រូវ​បុរស​ម្នាក់​លួងលោម​យកទៅលក់​ខ្លួន អស់​រយៈពេល ៦ ឆ្នាំ ហើយ​ធ្លាប់​ត្រូវ​បង្ខំ​ឱ្យទទួល​ភ្ញៀវ​ដល់​ទៅ ១១០ នាក់​ក្នុង​រយៈពេល ២២ ម៉ោង ។​រឿងរ៉ាវ​ដ៏​រញ្ជួយ​បេះដូង​របស់​នាង មេ​ហ្គេ​ន ស្តេ​ហ្វិ​ន (Megan Stephens) នេះ នាង​បាន​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា « Bought & Sold (​ទិញ និង លក់​)» ដើម្បី​ជាការ​បរិយាយ​នូវ​រឿងរ៉ាវ​ដ៏​ល្វីង​ជូរចត់ ដូច​នរក​លើដី ដែលមាន​អាយុ​ត្រឹមតែ ១៤ ឆ្នាំ ត្រូវ​ជួប​ព្យុះសង្ឃរា បោកបក់​ជីវិត​របស់​នាង​យកទៅលក់​ខ្លួន ជា​ស្រី​សោភិនី អស់​រយៈពេល ៦ ឆ្នាំ ។

​រឿងរ៉ាវ​សង្ខេប​ដូចតទៅ​នេះ ៖
​ផ្តើមដំបូង មេ​ហ្គេ​ន និង ម្តាយ បាន​ទៅ​ទេសចរ​នៅ​ប្រទេស​ក្រិ​ក ដោយ​សម្រាក​នៅក្នុង​រី​សត​មួយកន្លែង ពេលនោះ​នាង​បាន​ជួបនឹង​បុរស​ជនជាតិ​កាណាដា​ម្នាក់​មានឈ្មោះ ជេ​ក នាង​ក៏​បាក់ចិត្ត​ស្រឡាញ់​គេ​ដូច​ផ្លេកបន្ទោរ​យ៉ាង​មោហ៍បាំង ដោយ​នាង​យល់ថា បុរស​នោះ​ដូច​ជាមាន​និស្ស័យ​ជាមួយ​នាង ទើប​អ្នក​ទាំង​ពីរបាន​ដើរ​កម្សាន្ត​ជាមួយគ្នា​ក្នុង​ទីក្រុង​អា​ថេ​ន ប្រទេស​ក្រិ​ក ដោយ​ម្តាយ​របស់​នាង​ត្រលប់​ទៅ​អង់គ្លេស​មុន ។​

​ពេលនោះ​អង្ករ​បាន​ក្លាយជា​បាយ បេះដូង​រូប​កាយ​ក្លាយ​អស់​សុទ្ធ ជេ​ក និង មេ​ហ្គេ​ន បានរស់នៅ​ជាមួយគ្នា​ក្នុងផ្ទះ​ល្វែង​តូច ក្នុង​ទីក្រុង​អា​ថេ​ន ។ ជេ​ក បុរស​ពូកែ​ប្រ៉ូ (​វោហា​) ពូកែ​លួងលោម​យ៉ាង​ផ្អែមល្ហែម បាន​និយាយ​ទៅកាន់ មេ​ហ្គេ​ន ថាឱ្យ មេ​ហ្គេ​ន ជួយ​រកប្រាក់​ទៅ​ព្យាបាល​ម្តាយ​របស់គេ​មាន​ជំងឺមហារីក ។ ជេ​ក បាន​នាំ​នាង មេ​ហ្គេ​ន ទៅ​ជួប​បុរស​ម្នាក់​ឈ្មោះ លី​អង់ មុន​ដែល ជេ​ក និង លី​អង់ បាន​និយាយ​ត្រូវរ៉ូវ​គ្នា និង ផ្តល់ប្រាក់ និយាយ​ភាសា​ក្រិ​ក ធ្វើឱ្យ​នាង មេ​ហ្គេ​ន មិន​យល់ថា​គេ​ទាំង​ពីរ​និយាយ​រឿង​អី ។​

​ទីបំផុត នាង មេ​ហ្គេ​ន ត្រូវ​បុរស​ឈ្មោះ ជេ​ក លក់ខ្លួន​នាង​ទៅឱ្យ​បុរស លី​អង់ មុននឹង​ត្រូវ​បង្ខំ​ឱ្យធ្វើ «​ស្រីខូច​» ក្នុង​បន និង តាមផ្លូវ​សាធារណៈ អស់​រយៈពេល ៦ ឆ្នាំ ហើយ​នាង​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នូវ​ខ្លឹមសារ​ថា នាង​ធ្លាប់​បម្រើ​សិច​បុរស ១១០ នាក់​ក្នុង​រយៈពេល ២២ ម៉ោង ។ ក្នុង​ឆ្នាំ ២០០៩ មេ​ហ្គេ​ន ក៏បាន​លួច​រត់​រួច​ពី​នរក​លើដី​ដ៏​អវិចី នៅពេល​នាង​ត្រូវ​នាំទៅ​មន្ទីរពេទ្យ ក្រោយ​នាង​ប៉ង​សម្លាប់ខ្លួន ។​

​ឥឡូវនេះ មេ​ហ្គេ​ន មាន​សេចក្តីសុខ​ណាស់ ដែល​បាន​រួច​ផុតពី​ក្រញាំ​មច្ចុរាជ​សិច ដោយ​នាង​រស់នៅក្នុង​ចក្រភព​អង់គ្លេស​វិញ ជាមួយ​ស្វាមី និង កូន​ម្នាក់​ក្នុង​គ្រួសារ​ដ៏​មាន​ភាពកក់ក្តៅ ប៉ុន្តែ​នាង​បាន​សរសេរ​ក្នុង​សៀវភៅ​ថា នាង​នៅតែ​ស្រមៃ​ឃើញ​ស្រមោល​ខ្មៅ​នៃ​អតីតកាល និង ភាព​គួរឱ្យ​ភ័យខ្លាច​ដដែល ៕ ​សូរ្យកាន្ត (Kapook) រូបភាព​ពី Harper Collins