លោក ហោ ណាំហុង ជួប​លោក ច​ន ឃើ​រី នៅ​ព្រឹក​ថ្ងៃទី​២៦​មករា​

ភ្នំពេញ: ​លោក ច​ន ឃើ​រី ( John Kerry ) រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់បី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦​មករា​។ លោក​ច​ន​ឃើ​រី នឹង​មកដល់​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៥​មករា​។ ជាមួយគ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ នឹង​ជួបពិភាក្សា​ជាមួយ​លោក ច​ន ឃើ​រី​ នៅ​ទីស្តីការ​ក្រសួងការបរទេស​។

​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រួច លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ច​ន ឃើ​រី នឹង​អញ្ជើញ​ទៅ​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​​ចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព​។

​ចំណែក​នៅពេល​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៦ លោក ច​ន ឃើ​រី រដ្ឋមន្ត្រី​ការ​
​បរទេស​អាមេរិក នឹង​ជួប​ជាមួយ​លោក កឹម សុខា រួមទាំង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕​