លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី ( Chham Chhany )

ភ្នំពេញ: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​ត​តេ​ជោ ហ៊ុន សែន បានដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់ ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ដែល​បានធ្វើការ​ប្រឌិត​ខុសពី​ការពិត​ទាំងស្រុង ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រួសារ​លោក និង​ខ្លួន​លោក​ផ្ទាល់​។​

លោក ​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការរង​កងទ័ពជើងគោក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​២២ ខែមករា​នេះ ថា “​ថ្ងៃនេះ ខ្ញុំ​បានដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់​ឈ្មោះ ឆាំ ឆា​នី (Chham Chhany) ដែល​បានធ្វើការ​ប្រឌិត ខុសពី​ការពិត​ទាំងស្រុង ដែល​ធ្វើអោយ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់ គ្រួសារ​ខ្ញុំ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​"​។

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា "​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្លួន​។ ប៉ុន្តែ​បុគ្គល​នីមួយៗ ក៏ត្រូវ​មានការ​ទទួល​ខុស ត្រូវ​ចំពោះ​ការប្រើប្រាស់​សិ​ទ្ទិ​របស់ខ្លួន​ផងដែរ ដោយ​ការប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ត្រូវគោរព​យ៉ាងហោចណាស់​គោលការណ៍​សំខាន់​ពីរ​៖ ទី​១) ការបញ្ចេញមតិ​ត្រូវ​ស្ថិតក្នុង​ព្រំដែន ដែល​ច្បាប់​អនុញ្ញាត (​ដូចជា​មិនអាច​ប្រមាថ​ជីវិត​អ្នកដទៃ តាម​ការ​គំរាម​សម្លាប់ ឬ​ញុះញង់​បង្ក​ហឹ​ង្សា ក្នុងសង្គម ។​ល​។​) និង ទី​២) ការបញ្ចេញមតិ​មិនត្រូវ​រំលោភ​ទៅលើ​សិទ្ធិ​របស់​អ្នកដ៍ទៃ ក្នុងការ រស់នៅ​ប្រកបដោយ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ (​ដូចជា​ចោទប្រកាន់ មួលបង្កាច់​ដោយ​គ្មាន ការពិត​ទៅលើ​បុគ្គល​ដទៃ​)​។ ក្នុងករណី​ដែល​ការប្រើប្រាស់​សិទ្ធិសេរីភាព បញ្ចេញមតិ​របស់​បុគ្គ​ល​ណាមួយ មិន​គោរព​តាម​គោលការណ៍​ទាំងពីរ​ខាងលើ បុគ្គល​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​ទង្វើ​របស់ខ្លួន​”។

លោក ឆាំ ឆានី ពេលនេះ កំពុងរស់នៅក្រៅប្រទេស ហើយលោកតែងតែ​បង្ហោះ​ក្នុង​ហ្វេសប៊ុក រិះគន់​លើរាជរដ្ឋាភិបាល និងសម្តេចហ៊ុនសែន៕

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី ( Chham Chhany )

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី ( Chham Chhany )

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី ( Chham Chhany )

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី ( Chham Chhany )
លោកឧត្តមសេនីយ៍ ផ្កាយបី ហ៊ុនម៉ាណែត ប្តឹងលោក ឆាំ ឆានី ពីបទបរិហារកេរ្តិ៍

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្តឹង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ឆាំ ឆា​នី ( Chham Chhany )
លោកឆាំឆានី ដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានលោក ហ៊ុន ម៉ាណែត ប្តឹង