វិធី​រក្សា​ចំណង​ ស្នេហ៍​កាយ​មិន​ក្បែរ​គ្នា​របស់ Harry Styles និង Kendall Jenner

Doliprane TVC

​ថ្វីបើ​សមាជិក​ក្រុម One Direction លោក Harry Styles និង សង្សារ​សំណព្វចិត្ត តារា​ម៉ូ​ដែល​រូប​ស្រស់ Kendall Jenner មិនបាន​រស់នៅ​ជិតបង្កើយ​គ្នា​ក្តី តែ​អ្នក​ទាំងពីរ​មាន​វិធី​រក្សា​ក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅមក​ឲ្យ​នៅ​ស្ថិតស្ថេរ ។​ ប្រភព​មួយ​បាន​ប្រាប់​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​មិន​ចង់​ឃ្លាត​គ្នា​ឡើយ ក្រោយ​បញ្ចប់​វិស្សមកាល​នាពេល​កន្លងទៅនេះ ព្រោះ​អ្នក​ទាំងពីរ​ត្រូវ​ត្រឡប់​ទៅ​រស់​នៅតាម​សកម្មភាព​ប្រចាំថ្ងៃ​វិញ ដែល​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ពេលវេលា​ក្បែរ​គ្នា​ទៀត ។

វិធី​រក្សា​ចំណង​ ស្នេហ៍​កាយ​មិន​ក្បែរ​គ្នា​របស់ Harry Styles និង Kendall Jenner

Harry រស់នៅក្នុង​ប្រទេស​អង់គ្លេស ដូចនេះ​វា​ពិតជា​លំបាក​ណាស់​សម្រាប់​លោក ដើម្បី​ជួប​សង្សារលោក ដែល​រស់នៅ Los Angeles តែ​អ្នក​ទាំងពីរ​មិនបាន​ធ្វើ​ឲ្យ​ស្នេហា​នេះ​មាន​ភាព​ប្រេះស្រាំ​ឡើយ ។ លោក Harry និង នាង Kendall តែងតែ​ចំណាយពេល​លើ​ប្រព័ន្ធ​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត ទាក់ទង​គ្នា​ជា​រៀងរាល់ថ្ងៃ ដើម្បី​ចៀសវាង​ការ​ឃ្លាត​កាយ ណាយចិត្ត ។​

វិធី​រក្សា​ចំណង​ ស្នេហ៍​កាយ​មិន​ក្បែរ​គ្នា​របស់ Harry Styles និង Kendall Jenner

​គួរ​រំ​ឮ​ក​ដែរ​ថា នេះ​មិនមែនជា​លើកទីមួយ​ដែល​អ្នក​ទាំងពីរ​ផ្តើម​ស្នេហា​ជាមួយគ្នា​នោះទេ ដែល​លើក​ទី ១ អ្នក​ទាំង​ពីរបាន​ទាក់ទង​គ្នា​បាន ៣ ខែ​ហើយក៏​បែក​គ្នា​វិញ​កាលពី​ឆ្នាំ ២០១៤ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)