គ្រួសារ​សព​លោក វណ្ណ មករា ទទួលបាន​សំណង​ពី​ឡាន​​ពេទ្យ​ ២ ​លាន​រៀល​

Doliprane TVC

ប្អូនស្រី​លោក វ៉ាន់ មករា បាន​និយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ថា ក្រុមគ្រួសារ​របស់ កញ្ញា បាន​ដោះស្រាយ​ជាមួយ​ឡានពេទ្យ ដែល​បាន​ដឹក​លោក វណ្ណ មករា ក្រឡាប់​នៅ​ពេជ្រនិល​នោះ រួចរាល់​អស់ហើយ​។​ក្នុងនោះ​ឡានពេទ្យ បាន​ជូន ជា​ទឹកប្រាក់​ចំនួន​ពីរលាន​រៀល​ដល់​ក្រុម គ្រួសារ សព​លោក វណ្ណ មករា​។​មានការ​ឆ្ងល់​ថា ហេតុអ្វី​បានជា​សព លោក វណ្ណ មករា ទទួលបាន​សំណង​តិច បែបនេះ​?​ ។​ ប្អូនស្រី​របស់​សព​តារាចម្រៀង​រូបនេះ​បាន​និយាយថា ក្រុមគ្រួសារ​របស់​កញ្ញា​បាន​ដោះស្រាយ​ជាមួយ​ឡានពេទ្យ​នោះ​រួចរាល់​ហើយ​កាលពី​ថ្ងែ​ទី​២១ ខែមករា កន្លងមកនេះ​។​

គ្រួសារ​សព​លោក វណ្ណ មករា ទទួលបាន​សំណង​ពី​ឡាន​​ពេទ្យ​ ២ ​លាន​រៀល​

ក្នុងនោះ​ខាង​ឡានពេទ្យ​បាន​ជូន ជា​ទឹកប្រាក់ ចំនួន ​២ ​លាន​រៀល ពីព្រោះ​គេ​បាន​និយាយថា បងប្រុស​របស់​នាង​បាន​រងរបួស​ធ្ងន់ធ្ងរ​ខ្លាំង​រហូត​បាត់​បង់ជីវិត​នៅ​ពាក់ កណ្តាលផ្លូវ​រួចហើយ បន្ទាប់មក​ទើប​ក្រឡាប់​ឡានពេទ្យ​នេះ​។​មូលហេតុ​នេះហើយ ទើប​មិនអាច​ទទួលបាន​សំណង​ពី​ឡានពេទ្យ​ច្រើន​។​អ្វីដែល​គេ​បានកត់សំគាល់​នោះ ប្អូនស្រី​របស់​សព វណ្ណ មករា បាន​រៀបរាប់ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ច​រារ​ណ៏​នេះ វណ្ណ មករា មិនមែនជា​អ្នកបើក​ឡាន​នោះទេ​។​លោក​ចេញពី​កន្លែង​ច្រៀង​នៅ​ក្លឹប RCA ហើយក៏​ធ្វើដំណើរ​ទៅ ខេត្ត​ព្រះសីហនុ​ទាំងយប់ មិនមែន​ចេញពី​កន្លែង​ផឹកស៊ី​នោះទេ​។​

គ្រួសារ​សព​លោក វណ្ណ មករា ទទួលបាន​សំណង​ពី​ឡាន​​ពេទ្យ​ ២ ​លាន​រៀល​

​ការស្លាប់​របស់ តារាចម្រៀង វណ្ណ មករា បាន​បន្សល់ទុក​នូវ​កូនប្រុស​ស្រី​កំព្រា​ចំនួន​ពីរ​នាក់​។ តែ​ក្នុងនោះ​ក៏មាន​តារាចម្រៀង​ចំនួន​ពីរ​ដួង មាន​លោក ទិ​ត្យ វិច្ឆិកា ដែលជា​បងធម៌​របស់ វណ្ណ មករា​និង លោក​ខាន់ ជែ​ម​ស៏ បាន​និយាយថា លោក​ទាំងពីរ​នឹង​ជួយ​ចិញ្ចឹម​ដល់​កូនប្រុស​ស្រី​របស់​វណ្ណ មករា​ផង ដែរ​។​មុន​ការស្លាប់​របស់ វណ្ណ មករា ប៉ុន្មាន​ថ្ងៃ លោក​វណ្ណ សុខ​វី ដែលជា​ឪពុក​បង្កើត​របស់ វណ្ណ មករា បាន យល់​សុបិន​ឃើញ​លោក​បាក់ធ្មេញ ហើយក៏​មិន​នឹកស្មានថា លោក​ត្រូវ​បាត់បង់​កូន បែបនេះ​សោះ​។​

គ្រួសារ​សព​លោក វណ្ណ មករា ទទួលបាន​សំណង​ពី​ឡាន​​ពេទ្យ​ ២ ​លាន​រៀល​

​គួរ​បញ្ជាក់ថា លោក វណ្ណ មករា បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្រឡាប់​រថយន្ត​ដល់​ទៅ​ពីរដង រហូត​បាត់បង់ ជីវិត​ក្នុង អាយុ ៣២​ឆ្នាំ កាលពី​ថ្ងៃទី ០៩ ខែមករា កន្លងទៅនេះ នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ ។​សព របស់ លោក វណ្ណ មករា បាន​ដឹក​មក​តំកល់​នៅ​វត្ត​ទួល​ទំពូង ដោយមាន​មិត្តភក្តិ​ក្នុង​និង​ក្រៅ សិល្បៈ ចូល រួម​ក្នុង​ពិធីបុណ្យ យ៉ាង​អធិកអធម​៕ ​ចេ​នី​