Pangu ប្រកាសហើយ បើអ្នកចង់ Jailbreak iOS 9.2 សូមអ្នកកុំ…

Pangu ប្រកាសហើយ បើអ្នកចង់ Jailbreak iOS 9.2 សូមអ្នកកុំ...

យោងតាមរូបភាពមួយសន្លឹកចេញពី Group iOS i-User ដែលបានបង្ហោះកាលពីអំបាញ់មុិញនេះ នូវផ្ទាំងរូបភាពមួយសន្លឹក ដែលចង់បង្ហាញពីការដកស្រង់សម្តីរបស់ក្រុម Hacker ប្រទេសចិន Pangu ដោយបានបង្ហោះប្រាប់ ក្នុងប្រព័ន្ធ Twitter ថា "If you want Jailbreak iOS 9.2-Don't Update to iOS 9.2.1" (បើអ្នកចង់ធ្វើការ Jailbreak iOS 9.2 សូមកុំធ្វើការអាប់ដែតទៅ iOS 9.2.1 ឱ្យសោះ) ។ សរុបមកពួកគេប្រហែលចង់មានន័យថា iOS 9.2 នឹងអាច Jailbreak បានដោយជោគជ័យក្នុងពេលខាងមុខនេះក៏ថាបាន ហើយអាចជាក្រោយថ្ងៃការបិទបញ្ចប់ Sever Downgrade មក iOS 9.2 ពីសំណាក់ក្រុមហ៊ុន Apple. ដូច្នេះក្នុងនាមយើងខ្ញុំជាអ្នកប្រើប្រាស់ iOS ម្នាក់ដែរ ក៏សូមគាំទ្រនូវយោបល់របស់ Pangu ហើយនឹងបន្តធ្វើការរង់ចាំមួយរយៈទៀត ដើម្បីរាយការណ៍ព័ត៌មាននេះមកប្រាប់អ្នកទាំងអស់គ្នាឱ្យបានដឹង ។ ដំណឹងឆាប់ៗពីការ Jailbreak iOS 9.2 សូមធ្វើការតាមដានជាមួយ Group iOSPlus

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Pangu ប្រកាសហើយ បើអ្នកចង់ Jailbreak iOS 9.2 សូមអ្នកកុំ...
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Pangu ប្រកាសហើយ បើអ្នកចង់ Jailbreak iOS 9.2 សូមអ្នកកុំ...

ចុះថ្ងៃទី22 ខែមករា ឆ្នាំ 2016 ម៉ោង 06:27 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

Pangu ប្រកាសហើយ បើអ្នកចង់ Jailbreak iOS 9.2 សូមអ្នកកុំ...