គ្រួសារ Liam Hemsworth ភ្ញាក់ផ្អើល ពេលដឹងថា គេត្រឡប់រក Miley Cyrus

អាម៉េរិក៖ គ្រួសារតារាសម្តែង វ័យ២៦ ឆ្នាំ Liam Hemsworth ថ្មីៗនេះបានប្រតិកម្ម និងភ្ញាក់ផ្អើលពេលដឹង ដំណឹងថា Hemsworth និង Miley Cyrus កំពុងត្រូវគ្នាវិញ នឹងមានគម្រោងរៀបការ ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះថា ក្រោយមានដំណឹងថា Hemsworth ភ្ជាប់ពាក្យម្តងទៀត ជាមួយតារាចម្រៀង ស្ទីលប្លែកៗនាង Miley Cyrus គ្រួសាររបស់តារាសម្តែងសញ្ជាតិ អូកស្ត្រាលីរូបនេះ ហាក់ដូចជាភ្ញាក់ផ្អើល និងមានអារម្មណ៍ស្ទាក់ស្ទើរ មិនចង់ជឿថានេះជាកាពិត ព្រោះអ្នកទាំងពីរបែកគ្នា ជិត២ឆ្នាំទៅហើយ។

ប្រភពបានឲ្យដឹងទៀតថា តារាទាំងពីរបានចាប់ផ្តើម ស្នេហ៍ជាថ្មី ក្នុងឱកាសបុណ្យ Christmas ចុងឆ្នាំ២០១៥នេះដោយ Miley បានទៅលេងនៅផ្ទះ របស់រហូតដល់ពីរសប្តាហ៍ ហើយបន្ទាប់ពីនោះ Miley បានប្រកាសថាខ្លួនចង់រៀបការក្នុងពេលឆាប់ ប៉ុន្តែគ្រួសារ Hemsworth ដូចជានៅស្ទាក់ស្ទើរ ដោយគិតដល់គម្រោងរៀបការ ដែលត្រូវបានលុបចោល កាលពីប៉ុន្មានឆ្នាំមុន ។

តារាចម្រៀងវ័យ២៣ឆ្នាំ នាង Miley Cyrus មួយរយៈចុងក្រោយនេះ ហាក់ដូចជាចង់ឲ្យគ្រប់គ្នា ដឹងពីទំនាក់ទំនង របស់នាងនិង អតីតគូដណ្តឹង ហើយនាងថែមទាំងពាក់ចិញ្ជៀន ដែល Hemsworth ធ្លាប់ឲ្យនាងទៀតផង៕

គ្រួសារ Liam Hemsworth ភ្ញាក់ផ្អើល ពេលដឹងថា គេត្រឡប់រក Miley Cyrus

គ្រួសារ Liam Hemsworth ភ្ញាក់ផ្អើល ពេលដឹងថា គេត្រឡប់រក Miley Cyrus