មាន សូនីតា ជម្រុញឲ្យយុវវ័យ ចូលរួមហាត់ប្រាណ ដើម្បីសុខភាព ទាំងអស់គ្នា

ភ្នំពេញៈ តារាស្រីដែលមានឈ្មោះល្បី លេចធ្លោក្នុងរឿង «ស្នេហ៍៩» កញ្ញា មាន សូនីតា បានបង្ហាញរូបថត ជាច្រើនសន្លឹក បង្ហោះនៅលើ Facebook របស់នាង ជាមួយនិងសារដែលជម្រុញ ឲ្យមិត្តៗយុវវ័យ យកពេលទំនេរ ងាកមកហាត់ប្រាណ ដើម្បីសុខភាពនិងសម្រស់ ។

មាន សូនីតា ជម្រុញឲ្យយុវវ័យ ចូលរួមហាត់ប្រាណ ដើម្បីសុខភាព ទាំងអស់គ្នា

តារាសម្តែងស្រីស្អាត កញ្ញា មាន សូនីតា ក្រៅពីជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ ដែលមានសម្រស់ស្រស់ស្អាត និងជានិច្ចកាល តែងតែយកពេលវេលាទំនេរ មកធ្វើឃ្លីបវីដេអូ បង្ហាញពីរបៀបផាត់មុខ ថែរក្សាសម្រស់ ដល់មិត្តនារីហើយនោះ ថ្មីៗនេះនាងបានបង្ហាញ ពីវិធីសាស្ត្រថ្មីមួយទៀត ដែលលើកទឹកចិត្ត និងជម្រុញទៅ ទស្សនិកជនជាពិសេសយុវវ័យងាកមក យកចិត្តទុកដាក់ថែរក្សាសម្រស់ និងធ្វើឲ្យរាងស្អាត តាមរយៈការហាត់ប្រាណ ។

នៅក្នុងសារដែលនាងបង្ហោះ នៅលើ Facebook គួបផ្សំ ជាមួយការស្លៀកឈុតហាត់ប្រាណ កញ្ញា មាន សូនីតា បានសរសេរថា « ជួបគ្នាហាត់ប្រាណនៅពេលល្ងាច ជាមួយគ្នានៅស្តាតអូឡាំពិក» ៕