មិនសប្បាយចិត្តឬ? សូមសាកល្បង នូវវិធីទាំងនេះ!

១. ទូរស័ព្ទទៅកាន់មិត្តភក្តិរបស់អ្នក រួចជជែកពីបញ្ហារបស់អ្នក ជាមួយនឹងពួកគេ។ មិត្តភក្តិជិតស្និទ្ធរបស់ អ្នកពិតជា អាចជួយលើកទឹកចិត្តអ្នក នៅពេលដែលអ្នកមានអារម្មណ៍ ថាពិបាកចិត្ត។ អ្នកត្រូវទូរស័ព្ទទៅរក តែមនុស្សណា ដែលអ្នកគិតថា ខ្លួនអ្នកពិតជាអាចធ្វើការ ទំនាក់ទំនងជាមួយនឹង ពួកគេបាន។

២. មើលរឿងកំប្លែង ឬ រឿងណាមួយដែលអ្នកធ្លាប់ មើលពីមុនរួចមកហើយ ដែលវាអាចជួយធ្វើអោយអ្នក សប្បាយចិត្តបាន។ ឬ អ្នកអាចមើលរឿងកំសត់ណាមួយ ដែលអាចអោយអ្នក ធ្វើការប្រៀបធៀបថា ជីវិត ពិតរបស់អ្នក គឺមានភាពប្រសើរជាង សាច់រឿងទាំងនោះ ។

៣. ទទួលទានអាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ អ្នកអាច ទទួលទាននូវអាហារណា ដែលមានភាពខុស ប្លែកពីអ្វីដែលអ្នកធ្លាប់ញុំា និង មានរសជាតិឆ្ងាញ់ពិសារ ឬ ក៏អ្វីដេលមានលក្ខណៈខុសពីធម្មតា។ ការទទួលទានអាហារល្អ ចំពោះមនុស្សមួយចំនួន គឺអាចជួយលើកទឹកចិត្តរបស់ពួកគេ។

៤. ត្រូវមានការផ្លាស់ប្តូរ។ ពេលខ្លះ ទំលាប់ដ៏គួរអោយធុញទ្រាំ ដែលតែងកើតមានជាបន្ត គឺអាចធ្វើអោយអ្នក មានអារម្មណ៍អាក្រក់។ អ្នកអាចធ្វើនូវអ្វី ដែលអាចអោយអ្នកចាកចេញពីភាពហ្មងសៅ ប៉ុន្តែអ្នកមិនត្រូវធ្វើ ការសម្រេចចិត្តភ្លាមៗ ពេកនោះទេ។

៥. ធ្វើលំហាត់ប្រាណ។ ចេញទៅកំសាន្តខាងក្រៅ ដោយធ្វើការដើរ, រត់ត្រេះៗ ឬ ជិះកង់។ ការធ្វើដូចនេះ គឺអាច នឹងជួយអោយខ្លួនប្រាណអ្នក បញ្ចេញនូវជាតិអង់ដរហ្វីន និង អាដ្រេណាលីន ចេញមកតាមរាង កាយរបស់អ្នក ដែលពួកវាអាចធ្វើអោយ អ្នកមានអារម្មណ៍ប្រសើរឡើងទាំងផ្លូវចិត្ត និង ផ្លូវកាយ។

៦. ធ្វើការគូរគំនូរ។ បញ្ចេញនូវអារម្មណ៍របស់អ្នក តាមរយៈការគូរ ដោយប្រើពណ៌ និង រូបរាង។ សិល្បៈគឺជា ផ្នែកមួយនៃជីវិត។

៧. អ្នកអាចយំបញ្ចេញនូវអារម្មណ៍ទុក្ខសោកចេញពីក្នុងខ្លួនរបស់អ្នក និង បញ្ចប់វា ដោយការសាងនូវអារម្មណ៍ ស្រស់ស្រាយជាថ្មីឡើងវិញ។

៨. រំលឹកពីអនុស្សាវរីយ៍ល្អៗ ដែលអ្នកធ្លាប់មាន។ ប្រសិនបើអ្នកធ្លាប់ រស់នៅជាមួយពួកវា នោះអ្នកប្រាកដ ជានឹងអាចមានវាម្តងទៀត ជាមិនខាននៅថ្ងៃណាមួយ។ មិនមែនដោយសារ តែស្ថានភាពក្នុងពេល បច្ចុប្បន្ន នេះហាក់មានភាពអាក្រក់ ហើយបានន័យថា វានឹងបន្តមាននៅថ្ងៃ ស្អែកទៀតនោះទេ។

៩. ធ្វើការងូតទឹកសំអាតខ្លួន។ នោះអ្នកនឹងមានអារម្មណ៍ រីករាយ និង ស្រស់ថ្លាជាងមុន។

១០. ធ្វើការដើរកំសាន្ត នៅខាងក្រៅផ្ទះ។ ខ្យល់អាកាសបរិសុទ្ធ នឹងជួយធ្វើអោយអ្នកមាន អារម្មណ៍ប្រសើរជាង មុន។ អ្នកអាច ទៅកំសាន្តនៅកន្លែងណាមួយ ជាមួយនឹងមិត្តភក្តិ, ក្រុមគ្រួសារ ឬ តែម្នាក់ឯង។ អ្នកអាចចេញ ទៅមើលកុន, ទៅពិកនិច ។ល។ ការសំងំនៅខាងក្នុងផ្ទះ គឺហាក់នឹងឃុំឃាំងខ្លួនអ្នក អោយ នៅជាមួយនឹង អារម្មណ៍បាក់ទឹកចិត្ត និង ភាពកណ្តោចកណ្តែង។

១១. ធ្វើការស្តាប់តន្ត្រី។ អ្នកមិនត្រូវស្តាប់បទកំសត់នោះទេ ត្រូវព្យាយាមស្តាប់តែបទណា ដែលលើកទឹកចិត្ត ជួយគាំទ្រ ឬ រំលឹកអ្នកនូវពេលវេលាដ៏ល្អ ដែលអ្នកធ្លាប់មាន។

១២. អ្នកអាចអនុញ្ញាត អោយខ្លួនអ្នកយំ។ ពេលខ្លះ ភាពទុក្ខសោកនឹងនៅតែស្ថិត ក្នុងខួរក្បាលរបស់អ្នក ប្រសិនបើអ្នកព្យាយាម បង្ខំខ្លួនអ្នកអោយមានភាពរីករាយ។ អ្នកអាចអោយទឹកភ្នែក អ្នកហូរចេញមក ក្នុងពេល ដែលសាកសមណាមួយ ជាពិសេស នៅពេលដែលអ្នក ស្ថិតនៅតែម្នាក់ឯង។ អ្នកអាចធ្វើដូចនេះ ហើយអ្នកអាចនឹងមានអារម្មណ៍ថា បានរសាយនូវទុក្ខព្រួយ ដោយការបញ្ចេញវាពី ក្នុងដើមទ្រូងរបស់អ្នក។

១៣. ដាក់អារម្មណ៍របស់អ្នក ប្រមើលពីថ្ងៃអនាគត។ តើអ្វីដែលអ្នកកំពុងព្រួយបារម្ភនេះ ពិតជាមានសារៈសំខាន់ ចំពោះអ្នកដូចដែលអ្នកបានគិតឬ? តើវាហាក់នឹង ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើខ្លួនអ្នកផ្ទាល់ ជាងទៅកាន់ អ្នកដែលនៅជុំវិញខ្លួនអ្នកឬ ? ប្រសិនបើអ្នកមិនសប្បាយចិត្ត ជាមួយនឹងបញ្ហាតូចតាចណាមួយ ដូចជាគ្រាន់ តែការមិនបានទទួល ចំណាត់ថ្នាក់ល្អ ឬ ធ្វើកំពប់ទឹកដោះគោ នោះអ្នកនឹងអាចមាន អារម្មណ៍ថាទុក្ខព្រួយ បានយ៉ាងងាយ។ មិនមែនរាល់បញ្ហារបស់អ្នក ទាំងអស់តម្រូវអោយអ្នកត្រូវតែប្រើខួរក្បាលអ្នកគិតពីវានោះ ទេ ជាពិសេសគឺអ្វីដែល មិនមានសភាពធ្ងន់ធ្ងរ។ ប្រសិនបើអ្នកចេះប្រើហេតុផល ពិចារណាធ្វើអោយខ្លួនអ្នក រីករាយឡើងវិញ នោះអ្នកនឹងមានឱកាសនឹង មិនសូវមានស្ត្រេសក្នុងជីវិតអ្នក។

១៤. ពេលខ្លះ ការគេងមួយស្របក់នាពេលថ្ងៃ គឺអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ ប្រសើរជាងមុន។ អ្នកអាចសាកល្បងធ្វើវា និង ទទួលបាននូវដំណេកដ៏ស្កប់ស្កល់។

១៥. ធ្វើការសសេរកំណត់ហេតុ។ ឈប់រស់នៅក្នុងអតីត កាលដែលឈឺចាប់ និង សំលឹងទៅរកថ្ងៃអនាគត។ ថ្ងៃនីមួយៗ គឺសុទ្ធតែជាថ្ងៃថ្មីសម្រាប់អ្នក។ ដោយគ្រាន់តែការមិនសប្បាយ ចិត្តកាលពីថ្ងៃម្សិលមិញ នោះមិន មែនបានន័យថា អ្នកត្រូវទុក្ខសោកក្នុងថ្ងៃនេះទៀតនោះទេ។ មនុស្សម្នាក់ៗ តែងមានចំណុចល្អរបស់គេ រៀងៗខ្លួន ចូរបង្ហាញនូវអ្វីដែលអ្នកមាន។ អ្នកត្រូវពេញចិត្ត និង ដឹងគុណនូវអ្វីដែលអ្នកមាន ហើយអ្នកមិន ត្រូវមានការព្រួយបារម្ភពី អ្វីដែលអ្នក មិនមាននោះទេ។

១៦. ជំនួសអោយការសរសេរ កំណត់ហេតុជាប្រចាំថ្ងៃ អ្នកអាចធ្វើការសរសេរនូវបញ្ជីមួយ ដែលរៀបរាប់ពី ១០០ចំណុច ដែលអាចធ្វើអោយអ្នកសប្បាយចិត្ត។ វាពិតជាមានការលំបាក, ប៉ុន្តែសាកល្បងមើលថា តើអ្នកអាចធ្វើវាបានដែរឬទេ? កុំគិតថាវាជាគំនិតក្មេង ឬ ឆ្កួតៗនោះ អ្នកគ្រាន់ព្យាយាម សរសេរវាចេញមក។

១៧. អ្នកត្រូវ សំអាតចិត្តរបស់អ្នកឲ្យបានស្អាតល្អ មុនពេលអ្នកចូលគេង។ វាមានដូចជា៖ជីវិត នៅក្នុងសាលា រៀន, ចំណាត់ថ្នាក់, បញ្ហាមិត្តភក្តិ ,ក្រុមគ្រួសារ។ល។ ធ្វើការសុបិន្តពី ទីកន្លែងដែលមានភាពរីករាយ។ វីធី នេះយ៉ាងហោចណាស់ ធ្វើអោយអ្នកគេងលក់ជាមួយ នឹងផ្លូវចិត្តអ្នកល្អប្រសើរជាងមុន និង ធ្វើអោយ អារម្មណ៍របស់អ្នកនៅក្នុងពេលព្រឹក មានភាពស្រស់ស្រាយឡើងវិញ។

១៨. ស្តាប់បទចំរៀងដែលអ្នកពេញចិត្ត ឬ ចំរៀងដែលធ្វើអោយអារម្មណ៍ អ្នកមានភាពកក់ក្តៅ និង រីករាយ។

១៩. អ្នកអាចធ្វើការដើរ ក្នុងផ្លូវឆ្ងាយដើម្បីអោយចិត្តរបស់អ្នក បានស្ងប់ស្ងាត់ និង បានសម្រាកនៅក្នុងពេលខ្លះ ហើយវានឹងធ្វើអោយចិត្តរបស់អ្នក មានភាពស្រាកស្រាន្ត។ ធ្វើការដកដង្ហើមចូល អោយបានវែងៗ និង បញ្ចេញវាមកក្រៅវិញយឺតៗ ៕

មិនសប្បាយចិត្តឬ? សូមសាកល្បង នូវវិធីទាំងនេះ!

ប្រភព៖ គេហទំព័រ www.health.com.kh