មនុស្ស ៥នាក់ ដែលបំផ្លាញជីវិត អាពាហ៍ពិពាហ៍អ្នក

នៅពេលអ្នកចូល គេងនៅពេលយប់ តើអ្នកនឹងគិតអំពីនរណាគេ? តើអ្នកអាចគិតអំពីម្តាយក្មេក អ្នកធ្វើការជាមួយគ្នា មិត្តស្និទ្ធស្នាល ឬម្តាយខ្លួនឯង? នៅពេលអ្នកគេងជាមួយប្តី ឬប្រពន្ធ មនុស្សតែមួយគត់ ដែលអ្នកគួរតែគិតនោះ គឺអ្នកដែលគេងជាមួយ គ្នានោះតែម្តង។

បើសិនជារឿងនេះ មិនបានកើតឡើងទេ អ្នកក៏នឹងមិនផ្តល់ ភាពយុត្តិធម៌សម្រាប់ ចំណងស្នេហារបស់អ្នកដែរ។ ទំនាក់ទំនងផ្សេងៗទៀត អាចចាប់ផ្តើមប៉ះពាល់ ដល់ជីវិតអាពាហ៍ពិពាហ៍ អ្នកមុនពេលអ្នកដឹង ខ្លួនទៅទៀត។ ដើម្បីគ្រប់គ្រង និងគិតអំពីរឿងនេះ អ្នកគួរតែស្វែងយល់អំពីមនុស្ស ៥នាក់ ដែលពួកគេអាចនឹងបំផ្លាញដល់ជីវិត អាពាហ៍ពិពាហ៍អ្នកបាន។

ម្តាយអ្នក
ក្នុងនាមជាម្តាយតែងតែ ដើរតួនាទីជាអ្នកការពារ និងចូលរួមក្នុងជីវិតកូនៗ របស់គាត់ជានិច្ច។ ឥឡូវនេះ អ្នកធំហើយ បើសិនជាអ្នកមិន ស្តាប់គាត់និយាយ អ្នកក៏ត្រូវតែព្យាយាមយល់ បន្តិចម្តងៗអំពី ដំបូន្មានរបស់គាត់ដែរ។ ចូរចៀសវាងទម្លាប់មួយ និយាយប្រាប់ឪពុកម្តាយ អ្នកនៅពេលអ្នកមានការ ឈ្លោះគ្នាបន្តិចបន្តួចជាមួយប្តី ឬប្រពន្ធ ព្រោះគេមិនសប្បាយចិត្ត ចំពោះទម្លាប់នេះឡើយ ហើយវាក៏ប្រហែលជា ធ្វើឱ្យអ្នកទាំងពីរឈ្លោះគ្នា កាន់តែខ្លាំងដែរ។

ម្តាយក្មេក
អ្នកនឹងយល់ថា ម្តាយក្មេងពិតជាគួរឱ្យខ្លាច ដោយសារតែគាត់ធ្វើខ្លួន ជាមនុស្សព្យាយាម គ្រប់គ្រងលើរូបអ្នក។ បើសិនជាអ្នកយល់អញ្ចឹងមែន ប្តីឬប្រពន្ធអ្នកនឹងចាប់ផ្តើមចូលចិត្តគាត់ កាន់តែខ្លាំងជាមិនខាន។ ដូច្នេះអ្នកគួរតែឲ្យ ច្បាស់ក្នុងចិត្តផងដែរថា ស្នេហារបស់អ្នកគឺ មានអតិភាពមុនគេង ហើយក៏មិនអាចផ្លាស់ប្តូរការស្រលាញ់ និងការគោរព សម្រាប់ពួកគេដែរ។

កូនៗ
ឪពុកម្តាយច្រើនតែ ឈ្លោះគ្នាចំពោះរបៀប នៃការចិញ្ចឹមកូន និងការទទួលខុសត្រូវ របស់គ្នាទៅវិញទៅមក។ មែនហើយ ការយកចិត្តទុកដាក់ ទៅលើកូនតូចៗគឺជារឿងសំខាន់ ប៉ុន្តែមិនមែនមានន័យថា ត្រូវលះបង់ការស្រឡាញ់ គ្នានោះទេ។ ដូច្នេះមិនត្រូវចំអិនអាហារ សម្រាប់តែចំណង់ចំណូលចិត្ត របស់កូនទេឡើយ។ ចូរបង្រៀនកូនអ្នកឲ្យដូច អ្វីដែលអ្នកទាំងពីរធ្វើ។ កូនៗគឺជាចំណងដ៏រឹងមាំមួយ និងជាក្តីស្រឡាញ់រវាងអ្នកទាំងពីរ។

មិត្តស្និទ្ធស្នាល
អ្នកពិតជាស្រឡាញ់ មិត្តស្និទ្ធស្នាលអ្នក ហើយអាចនឹងចំណាយ ពេលវេលាច្រើនជាមួយគេដែរ។ ប៉ុន្តែមិនត្រូវរអ៊ូនូវអ្វី ដែលអ្នកពិភាក្សាគ្នា ឬប្រាប់ពីអារម្មណ៍នៅពេលអ្នកនិយាយ ជាមួយគ្នាឡើយ។ បើសិនជាមិត្តភក្តិនោះគឺជា មនុស្សភេទផ្ទុយគ្នាវិញ ប្តី ឬប្រពន្ធអ្នកប្រាកដ ជាមិនសប្បាយចិត្ត ឬប្រច័ណ្ទទៀតផង។ ទោះបីជាពួកគេជាមនុស្ស ភេទដូចគ្នាក៏ដោយ ក៏ប្តី ឬប្រពន្ធអ្នកនៅតែចង់ ឲ្យអ្នកក្លាយជាមនុស្សដ៏ សំខាន់បំផុតសម្រាប់គាត់ដែរ។

អ្នកធ្វើការជាមួយគ្នា
អ្នកត្រូវចំណាយពេល ៨ ទៅ១០ម៉ោង ក្នុងមួយថ្ងៃដើម្បីធ្វើការងារ ចែករំលែករឿងកំប្លែង និងនិយាយរឿង សប្បាយៗជាមួយគ្នា។ នៅពេលដល់ផ្ទះ អ្នកត្រូវការពេលដើម្បីចំអិន អាហារពេលយប់ ជូតសម្អាតផ្ទះបាយ លួងកូនឱ្យគេងជាដើម។ រឿងនេះអាចនឹងធ្វើឱ្យប្តី ឬប្រពន្ធមានអារម្មណ៍ថា ធុញទ្រាន់ និងមិនចំណាយពេលវេលានៅជាមួយគ្នា បានយូរឡើយ។ ដូច្នេះមិនត្រូវចាប់ផ្តើម ប្រៀបធៀបប្តីឬប្រពន្ធ អ្នកជាមួយអ្នកធ្វើការ ជាមួយគ្នាឡើយ៕

មនុស្ស ៥នាក់ ដែលបំផ្លាញជីវិត អាពាហ៍ពិពាហ៍អ្នក

ប្រភព៖ គេហទំព័រ www.health.com.kh