គន្លឹះ ៩យ៉ាង ជួយឲ្យអ្នកស្វែងរក អនាគតភរិយា ឬស្វាមី បានដោយជោគជ័យ

ការពិតមួយដ៏ លំបាកនៅក្នុងជីវិត សម្រាប់បុរស និងស្ត្រីដែលនៅលីវ គឺការស្វែងរកអនាគត ដៃគូរជីវិតម្នាក់ ដែលមានភាពទាក់ទាញខ្លាំង និងចុះសម្រុងគ្នាបានល្អ។ ការបង្កើតជម្រើស គឺពិតជាដើរតួយ៉ាងសំខាន់ នៅក្នុងជីវិតបន្ទាប់ពីរៀបការរួច។ ខាងក្រោមនេះ គឺជាគន្លឹះទាំង៩យ៉ាង ដែលអាចជួយឲ្យអ្នក ស្វែងរកអនាគតដៃគូរជីវិតបានដោយជោគជ័យ៖

១. បង្កើតជាបញ្ជីគុណសម្បត្តិ ដែលអ្នកចង់បាន
ជាដំបូង អ្នកត្រូវគិតទៅដល់ លក្ខណៈសម្បត្តិនៃដៃគូរជីវិត ដែលអ្នកប្រាថ្នាចង់បាន។ សរសេរវាជាបញ្ជីមួយ ទុកសម្រាប់ធ្វើការវាយតម្លៃ ទៅលើមនុស្សដែលអ្នកបានជួប។

២. ស្វែងរកពួកគេនៅ ទីកន្លែងដែលអ្នករំពឹងទុក
ជាការពិតមនុស្សល្អ មានគ្រប់ទីកន្លែងតែអ្វី ដែលអ្នកត្រូវគិតនោះ គឺពិចារណាថា តើពួកគេគួរស្ថិតនៅក្នុង ក្រុមមនុស្សប្រភេទណា? ជាឧទាហរណ៍ ប្រសិនបើអ្នកចង់បានដៃគូរជីវិត ដែលជាអ្នកកាន់ សាសនាគ្រឹស្តដូចអ្នក នោះប្រាកដណាស់ គេគួរជាមនុស្សដែល តែងតែចូលរួមកម្មវិធី ក្នុងព្រះវិហារ។

៣.ចៀសវាងការ និយាយច្រើនជ្រុល
ការនិយាយស្តីច្រើនជ្រុលពេក អាចធ្វើអោយអ្នកបង្កើតនូវ កំហុសដោយអចេតនា ហើយពេលខ្លះទៀត វាអាចធ្វើអោយអ្នកមាន ភាពអាម៉ាស់ទៀតផង។ បុរសឬស្ត្រីមួយចំនួន មិនចូលចិត្តមនុស្សដែលនិយាយ ស្តីច្រើនជ្រុលពេកនោះទេ គេគួរតែជាមនុស្សដែលចេះដឹង និងប្រុងប្រយ័ត្នក្នុងការនិយាយស្តី ដោយចេះប្រាស័យទាក់ទងជាមួយមនុស្ស ក្នុងសង្គមតាមកាលៈទេសៈ។ ពេលខ្លះអ្នកគួរ រៀនធ្វើជាអ្នកស្តាប់ដ៏ល្អម្នាក់ ។

៤.ស្លៀកពាក់ឲ្យបានសមរម្យ
ត្រូវចេះជ្រើសរើស សំលៀកបំពាក់ណាដែល អាចជួយលើកសម្រស់ ដល់រូបរាងអ្នក។ ភាពវ័យឆ្លាត ក្នុងការស្លៀកពាក់ ក៏ជាជំហានដំបូង ដែលអាចធ្វើអោយគេម្នាក់នោះមានចំណាប់ អារម្មណ៍ចំពោះអ្នក ហើយវាក៏អាចជា ដំណាក់កាលដំបូង នៃការចាប់ផ្តើមផងដែរ។

៥. ញញឹមអោយបានច្រើន
ស្នាមញញឹមនឹងជួយ បង្កើនសម្រស់អ្នកអោយ កាន់តែស្រស់ស្អាត មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាជំងឺឆ្លងមួយ ដែលអាចអោយមនុស្ស ជុំវិញខ្លួនអ្នកញញឹមត្រលប់មករកអ្នកវិញបានដូចគ្នា។ ហើយយើងមិនដឹងទេថា តើមានមនុស្សប៉ុន្មាននាក់ ដែលអាចលង់នឹងស្នាម ញញឹមរបស់អ្នកនោះ?

៦.ធ្វើការហាត់ប្រាណ
ការហាត់ប្រាណ អាចជួយការពារ អ្នកពីការឡើងទម្ងន់ ឬជួយរក្សាទម្ងន់រាង កាយអោយសមសួន និងធ្វើអោយអ្នកមាន ទាំងសុខភាពរាងកាយ និងផ្លូវចិត្តដ៏ល្អ។ ប្រាកដណាស់ គ្មាននរណាម្នាក់ដែល មិនប្រាថ្នាចង់បានមនុស្សស្អាត ហើយថែមទាំងមានកាយ សម្បទាមាំមួនទៀតនោះទេ។

៧. ការដឹងគុណ
អ្នកត្រូវចេះសម្តែងការដឹងគុណ ចំពោះមនុស្សទាំងឡាយណា ដែលបានធ្វើល្អចំពោះអ្នក បើទោះជាពួកគេមិនបាន រំពឹងវាទុកក៏ដោយ។ ការចេះដឹងគុណ និងតបស្នងរាល់អំពើល្អរបស់ មនុស្សជុំវិញខ្លួន និងធ្វើអោយជីវិត របស់អ្នកស្រស់ស្រាយ និងទទួលបាននូវការកោត សរសើរពីមនុស្សរាល់គ្នា។

៨. ធ្វើជាខ្លួនឯង
ដើម្បីធ្វើជាខ្លួនឯងបាន លុះត្រាតែអ្នកចេះស្គាល់ និងរៀនពីការពិតដែល មាននៅក្នុងខ្លួនអ្នក។ ត្រូវរៀនស្គាល់, ផ្តល់តម្លៃ និងពេញចិត្តនូវអ្វីដែលខ្លួនមាន ជាជាងការប្រៀបធៀបខ្លួនឯងទៅនឹង អ្នកដទៃ។ អ្នកមិនត្រូវផ្លាស់ប្តូរខ្លួនឯង ដើម្បីអោយគេចាប់ អារម្មណ៍យើងនោះទេ ធ្វើជាខ្លួនឯង នោះអ្នកនឹងបានជួប មនុស្សដែលសាកសម ព្រោះគេនឹង ស្រលាញ់អ្នកជាអ្នក!

៩.ត្រូវមានភាពអំណត់
អ្នកមិនត្រូវប្រញាប់ បង្ខំខ្លួនឯងអោយស្ថិតក្នុង ទំនាក់ទំនងមិនច្បាស់លាស់ ណាមួយនោះទេ អ្វីៗត្រូវការ ពេលវេលាដើម្បីបញ្ជាក់ និងសាកល្បងពីភាពអំណត់ ក៏ដូចជាការតាំងចិត្ត របស់អ្នកទាំងពីរ ក្នុងការសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងការដើរ លើផ្លូវជីវិតរួមគ្នាមួយ ៕

គន្លឹះ ៩យ៉ាង ជួយឲ្យអ្នកស្វែងរក អនាគតភរិយា ឬស្វាមី បានដោយជោគជ័យ

ប្រភព៖ គេហទំព័រ www.health.com.kh