បានឱបមនុស្ស ជាទីស្រលាញ់ជា រៀងរាល់ថ្ងៃ មានអ្វីកើតឡើង?

ជាការពិតសេចក្តីស្រលាញ់ ចំពោះនរណាម្នាក់ តែងត្រូវបានបញ្ជាក់តាមទង្វើ និងកាយវិការផ្សេងៗ ។ តែចំណុចមួយ ដែលយើងរាល់គ្នាចូលចិត្តធ្វើ នោះគឺការឱប។ មិនថារាល់ពេលដែលអ្នក សប្បាយចិត្ត ឬមិនសប្បាយចិត្ត ការឱបមនុស្សជាទី ស្រលាញ់នឹងជួយឲ្យអ្នក មានភាពកក់ក្តៅ និងធូរស្រាលក្នុងចិត្តជាខ្លាំង។ តើអ្នកដឹងថា គ្រាន់តែឱប ឬត្រូវបានអ្នកណាម្នាក់ឱបយើង តើវាមានអត្ថប្រយោជន៍អ្វីខ្លះទៅ ដល់រាងកាយនោះ?

-វាអាចបង្កើនកម្រិតអរម៉ូន អុកស៊ីតូស៊ីន (អរម៉ូននៃក្តីស្រលាញ់) ដែលអាចជួយសម្រាល ដល់ភាពសោកសៅ, ឯកា និងបំបាត់នូវកំហឹង។
-ការបន្តរយៈពេល នៃការឱបនេះ ឲ្យបានកាន់តែយូរ វានឹងជួយបង្កើន កម្រិត serotonin ធ្វើឲ្យយើងមានអារម្មណ៍ល្អ និងបង្កើតនូវសុភមង្គលមួយ។

-ធ្វើឲ្យប្រព័ន្ធភាពសុំាំ របស់រាងកាយ កាន់តែរឹងមាំ។

-បង្កើននូវទំនុកចិត្ត ចំពោះខ្លួនឯង។

-ជួយសម្រាលសាច់ដុំ។ ការឱបអាចសម្រាល នូវការឈឺចាប់ និងធ្វើឲ្យការចុករោយ នៅក្នុងសាច់ដុំធូរស្រាល ដោយវាបង្កើននូវចរន្តឈាម រត់ទៅក្នុងជាលិកាទន់។

-ធ្វើឲ្យប្រព័ន្ធប្រសាទ មានតុល្យភាព។

-ការឱបប្រៀបដូចជា ការតាំងសមាធិ និងជាសំណើចដ៏អស្ចារ្យមួយ ៕

បានឱបមនុស្ស ជាទីស្រលាញ់ជា រៀងរាល់ថ្ងៃ មានអ្វីកើតឡើង?

ប្រភព៖ គេហទំព័រ www.health.com.kh