ក្រុមហ៊ុន អ៊ែតវូត ធ្វើសន្និសីទ កាសែត នាំចូលស្រាបៀរ ឆាង ផ្តាច់មុខ

ភ្នំពេញ៖ ស្រាបៀរដែលកំពុង ឧបត្ថម្ភដល់ក្លឹបបាល់ទាត់ Everton  ដែលជាស្រាបៀរមួយ ល្បីល្បាញ ក្នុងប្រទេសថៃ នោះគឹ ឆាងដោយពេលនេះ ត្រូវបានក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ នឹងក្លាយជាអ្នកចែកចាយ ផ្តាច់មុខនៅកម្ពុជា ។

ម្សិលមិញនេះ ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ បានធ្វើសន្និសីទកាសែតមួយ នៅអគាររបស់ខ្លួន ស្តីពីការនាំចូលផ្តាច់មុខ នូវស្រាបៀរឆាង ចូលទីផ្សាព្រះរាជាណាចក្រកម្ពុជា ក្នុងនោះលោកស្រីលឹម ឈីវហួរ អគ្គនាយិកាក្រុមហ៊ុនអ៊ែតវូត បានថ្លែងបញ្ជាក់ថា «ពេលនេះយើងមាន សេចក្តីរីករាយក្រៃលែង ដែលបាននាំយកស្រាបៀរ ឆាង ដែលល្បីល្បាញរបស់ ប្រទេសថៃមកកាន់ ប្រទេសកម្ពុជា» ។

លោកស្រីបានបន្តថា «ស្រាបៀរឆាងនេះ ត្រូវបានរចនាសំបកដប រូបរាងថ្មីប្លែក ដោយប្តូរសំបកដបពី ពណ៌ត្នោតទៅ ពណ៌បៃតង ដែលធ្វើឲ្យអ្នកទទួលទាន កាន់តែមានអារម្មណ៍អស្ចារ្យ ជាងមុនទ្វេដង» ។

បញ្ជាក់ផងដែរថា ស្របៀរឆាងបាន ចូលមកដល់ទឹកដីថៃ លើកដំបូងនៅឆ្នាំ ១៩៩៥ ហើយរយៈពេលតែ ៣ឆ្នាំ ក្រុមហ៊ុនបានដណ្តើម ទីផ្សាររបស់ថៃ ដល់ទៅជាង ៥០ភាគរយ៕

ក្រុមហ៊ុន អ៊ែតវូត ធ្វើសន្និសីទ កាសែត នាំចូលស្រាបៀរ ឆាង ផ្តាច់មុខ

ក្រុមហ៊ុន អ៊ែតវូត ធ្វើសន្និសីទ កាសែត នាំចូលស្រាបៀរ ឆាង ផ្តាច់មុខ

ក្រុមហ៊ុន អ៊ែតវូត ធ្វើសន្និសីទ កាសែត នាំចូលស្រាបៀរ ឆាង ផ្តាច់មុខ