ជា វណ្ណារិទ្ធ រងការរិះគន់ថា ញុំាគ្រឿងស្រវឹង ពេលបើកបរ

ភ្នំពេញៈ លោក ជា វណ្ណារិទ្ធ ថ្មីៗនេះបានទទួលរងការរិះគន់ យ៉ាងចាស់ដៃពី សំណាក់អ្នកលេង Facebook ដោយធ្វើការ វាយប្រហារចំៗថា ជាតារាគំរូអាក្រក់ ដែលមានការងុបងុលទៅ និងការញុំាគ្រឿងស្រវឹង ខណៈពេលកំពុងតែបើកបរ រថយន្តនៅតាមដងផ្លូវ នៅក្នុងរថយន្តមួយ ដែលមានមិត្តភក្តិប្រុសស្រី ៣-៤នាក់ ក្នុងនោះមានទាំង កញ្ញា ហេង កែវនីតា ដែលជាពិធីការិនី ក្នុងស្ថានីយ៍ទូរទស្សន៍មួយផងដែរ។

តារាសម្តែង និងជាពិធីករ ដែលទទួលបានរហ័សនាមថា ជាតារាគំរូក្នុងការស្រលាញ់ថ្នាក់ថ្នម មើលថែរក្សាប្រពន្ធ កូនបានល្អ លោក ជា វណ្ណារិទ្ធ ត្រូវអ្នកលេង Facebook ជាច្រើនធ្វើការរិះគន់ចំៗ ខណៈលោកត្រូវបានគេយករូប មក បង្ហោះជាសាធារណៈនៅលើ Facebook ដោយភ្ជាប់មកជាមួយ ការសរសេររិះគន់ថា « និយមន័យផឹកពេលបើកបរ ដែលហៅថាផឹកពេលបើកបរគឺ លុះត្រាដៃម្ខាងកាន់កំប៉ុង ហើយដៃម្ខាងទៀតកាន់ចង្កូតឡាន » ។

ពាក់ព័ន្ធទៅ និងការរិះគន់ខាងលើនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅ លេខទូរស័ព្ទរបស់ លោក ជា វណ្ណារិទ្ធ ដើម្បីសាកសួរឲ្យលោកបកស្រាយ ប៉ុន្តែត្រូវបានអ្នកទទួលទូរស័ព្ទអះអាងថា លោកមិនមែនជា ជា វណ្ណារិទ្ធ ទេ ប៉ុន្តែជុំវិញការរិះគន់នេះ Looking TODAY ស្វាគមន៍ការបកស្រាយ របស់លោកនៅពេលក្រោយ៕