ភរិយារបស់ ស៊ុក សុភា ចេញមុខ អះអាងថា តារាថៃ លោក Por ជាប់ឈាមជាខ្មែរ

ភ្នំពេញៈ នៅពេលថ្មីៗនេះ ភរិយារបស់ អតីតតារាសម្តែង លោក ស៊ុក សុភា បានរំលេចសារថ្មីមួយ ដោយអ្នកនាង បានទម្លាយ ជាសាធារណៈ ពីជីវប្រវត្តិរបស់តារាថៃ លោក Triedsadee Sahawong ហៅក្រៅថា Por ថាលោកមានឈាមជ័រជាកូនខ្មែរ ដោយលោកមានម្តាយ ជាជនជាតិខ្មែរលើ ប៉ុន្តែលោកមានឪពុកជាជនជាតិថៃ។ តាមរយៈសារ ដែលនាងបង្ហោះនេះ គឺជាចេតនាមួយចង់ លាតត្រដាងការពិត ទៅដល់អ្នកលេង Facebook មួយចំនួន ដែលរិះគន់ថា តារាខ្មែរផុសផុលនាំគ្នា ចូលរួមរំលែកទុក្ខ តារាថៃខ្លាំងជ្រុលពេក ។

បន្ទាប់ពីតារាសម្តែងល្បីឈ្មោះ លោក Triedsadee Sahawong ហៅក្រៅថា Por បានទទួលមរណៈភាព កាលពីថ្ងៃទី ១៨ ខែមករា កន្លងទៅនេះ មានបងប្អូន ប្រជាពលរដ្ឋខ្មែរ យើងរួមជាមួយ អ្នកសិល្បៈជាច្រើន បានផុសផុលសរសេរសារ ចូលរួមរំលែកទុក្ខលោកជាហូរហែ រហូតដល់មានមតិទស្សនិកជនយើងខ្លះ  បានធ្វើការរិះគន់ថា តារាថៃរូបនេះគឺជា ប្រជាជនថៃ ហេតុអីក៏ខ្មែរយើងនាំគ្នា សម្រុកចូលរួមរំលែកទុក្ខ និងបង្ហាញក្តី ទុក្ខសោកច្រើនម្ល៉េះនៅលើ Facebook  ដោយឡែកមរណៈភាព របស់តារាខ្មែរវិញ គេមិនបានឃើញ ជនជាតិថៃ នាំគ្នាបង្ហាញសាររំលែក ទុក្ខបែបនេះសោះ ។

តាមរយៈសារដែល អ្នកនាង សារីន ណាលុយ ភរិយាលោក ស៊ុក សុភា បានសរសេររៀបរាប់ ពីប្រវត្តិរបស់ តារាសម្តែងល្បីឈ្មោះ ប្រចាំប្រទេសថៃ លោក Por ថា « នេះហើយជាអ្វីដែលខ្ញុំចង់និយាយ គឺបើកចិត្តឲ្យទូលាយ។ ម្យ៉ាងទៀតម្ដាយគាត់ជាខ្មែរ ម្លោះហើយគាត់ក៏ជាខ្មែរដែរ។ មុននិងស្លាប់គាត់បានប្រគល់ដី ឲ្យដែលជាកម្មសិទ្ធ របស់គាត់ទៅប្រជាជន ដែលនៅភូមិស្រុក ជាមួយគាត់ធ្វើស្រែ ដោយមិនយកមួយកាក់មួយសេន ហើយប្រជាជននោះ ក៏ជាជនជាតិខ្មែរដែរ ព្រោះលោក Por មានឈាមជាខ្មែរលើ »។

នាងបានសរសេររៀបរាប់ និងមិនចង់ឲ្យទស្សនិកជន យករឿងសពលោក Por ទៅប្រៀបធៀប និងសពរបស់តារាចម្រៀងយើង លោក វ៉ាន់ មករា ទៀតថា «ដូច្នេះយើងគំាទ្រគាត់  និងសោកស្ដាយគាត់គឺមិនខុសទេ ម្យ៉ាងមិនគួរ យកទៅប្រៀបធៀប និងតារាចម្រៀងយើងគឺ លោក វ៉ាន់ មករា លោកមិនដឹងអីទេ មិនគួរណាយករូបលោក មកសរសេរ បែបនេះឡើយ ។ ឈប់បានសូម មេត្តាឈប់ទៅ កូនខ្មែរដែលស្គាល់លោក វ៉ាន់ មករា និងដែលគំាទ្រលោក គឺគេពិតជាមាន ការសោកស្ដាយអាណិតលោក ហើយក៏មិនអស់ចិត្តដូចគ្នាទេ ព្រោះកាលលោក ទទួលមរណៈភាពដំបូង គឺខ្ញុំឃើញការ shares នឹង likes comments ច្រើនណាស់ នេះគាត់ទើបតែល្បីផង» ៕