នាង Lee Hi ត្រឡប់មកជួប អ្នកគាំទ្រ វិញក្រោយបាត់មុខ ជាងមួយឆ្នាំ

កូរ៉េ៖ ប្រិយមិត្តរបស់ផលិតកម្ម YG Entertainment កំពុងរង់ចាំ Idols របស់ខ្លួនក្រោយមាន ដំណឹងថាសមាជិកគ្រួសារ YG និងបង្ហាញវត្តមាន ជាមួយបទចម្រៀងថ្មី ក្នុងពេលឆាប់ៗ ហើយអ្នកដែល នឹងបង្ហាញខ្លួនមុនគេ គឺតារាចម្រៀងតូចច្រឡឹងនាង Lee Hi ។

ព័ត៌មានពីគេហទំព័រ YG Entertainment បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នេះ ថា តារាចម្រៀងរូបស្រស់វ័យ ១៩ ឆ្នាំនាង Lee Hi នឹងត្រឡប់មកជួបអ្នកគាំទ្រ របស់ខ្លួនវិញក្នុងពេលឆាប់ៗ ខាងមុខនេះ ដោយ YG បានបង្ហោះវីដេអូ COVER របស់ Lee Hi បទ ‘BABY BABY’ ជាបទដើមរបស់ ក្រុមចម្រៀង WINNER ដែលនឹងចេញនៅថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ ។

នេះជាដំណឹងល្អ មួយសម្រាប់អ្នកគាំទ្រ តារាចម្រៀងសម្លេងក្រអួន LEEHI ក្រោយបាត់មុខរយៈពេល ១៤ខែបន្ទាប់ពីចេញបទចម្រៀង ‘I’M DIFFERENT’  ហើយសម្រាប់ COVER បទ ‘BABY BABY’របស់ WINNER នេះក្រុមចម្រៀង ដ៏ល្បីល្បាញក្រុមនេះ ក៏ធ្លាប់ប្រកាសថានឹង ចេញក្នុងពេលឆាប់ៗនេះ ក្នុងអាល់ប៊ុម ‘EXIT: E’ ៕

នាង Lee Hi ត្រឡប់មកជួប អ្នកគាំទ្រ វិញក្រោយបាត់មុខ ជាងមួយឆ្នាំ