ទារកនៅប្រេស៊ីល រាប់ពាន់នាក់ កើតមកមានក្បាល តូចខុសពីធម្មតា ដោយសារ វីរុស Zika

ករណីទារកនៅ ប្រទេសប្រេស៊ីល រាប់ពាន់នាក់កើតមកមាន ក្បាលតូចខុសប្រក្រតី កំពុងតែកើតឡើង ជាបន្តបន្ទាប់ទៀត ខណៈពេលដែល អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងថា មូលហេតុនៃបញ្ហា នោះគឺទាក់ទង មេរោគ Zika។

ទារកនៅប្រេស៊ីល រាប់ពាន់នាក់ កើតមកមានក្បាល តូចខុសពីធម្មតា ដោយសារ វីរុស Zika

Microcephaly ជាជំងឺប្រែប្រួល ប្រព័ន្ធប្រសាទម្យ៉ាង ដែលបង្កឲ្យទារកកើត មកមានលលាដ៍ក្បាល និងខួរក្បាលតូចខុសពីធម្មតា។ អ្នកជំនាញជឿជាក់ថាវាបានកើតឡើង ដោយសារការចម្លងវីរុស Zika តាមរយៈមូសខ្លាខាំ ជាវីរុសដែលគេឃើញ កើតមានដំបូងនៅ អាហ្វ្រិក ក្នុងឆ្នាំ ១៩៤៧ ។

អ្នកជំនាញបង្ហាញ រោគសញ្ញាជារួម នៃការឆ្លងមេរោគ Zika គឺ មានគ្រុនក្ដៅ អន្ទះអន្ទែងឈឺចុកៗ សន្លាក់ឆ្អឹង និង ក្រហមភ្នែក។ ករណីជំងឺខាងលើនោះ បានកើតឡើងនិងចាប់ រីករាលដាលកាលពីឆ្នាំ ២០១៥ កន្លងទៅ ធ្វើឲ្យក្រសួងសុខាភិបាល ប្រេស៊ីល ប្រកាសឲ្យស្ត្រីមាន ផ្ទៃពោះការពារខ្លួន ដោយប្រើប្រាស់ថ្នាំ បណ្ដេញបង្ការកុំឲ្យមូសខាំ។

រហូតមកដល់ពេលនេះ អ្នកជំនាញស្រាវជ្រាវ ផ្នែកសុខភាព មិនទាន់រកឃើញច្បាស់ថា តើជំងឺនោះដែលគេឃើញកើត មាននៅអាហ្វ្រិកនោះបានឆ្លងចូលទៅកាន់ ប្រទេសប្រេស៊ីល តាមរយៈណានោះទេ៕

ប្រភព៖ សប្បាយ