អ្នកឈ្នះឆ្នោត អាមេរិកជិត កន្លះលានដុល្លារ ត្រូវចោរប្លន់ សម្លាប់យប់មិញ

បុរសរស់នៅរដ្ឋ Georgia សហរដ្ឋអាមេរិកម្នាក់ ដែលទើបបានឈ្នះ ឆ្នោតនូវទឹកប្រាក់ ជិតកន្លះលានដុល្លារ ត្រូវបានក្រុមចោរ ប្លន់បាញ់សម្លាប់ នៅក្នុងផ្ទះរបស់ខ្លួន កាលពីយប់ថ្ងៃ ព្រហស្បតិ៍ម្សិលមិញ។

អ្នកឈ្នះឆ្នោត អាមេរិកជិត កន្លះលានដុល្លារ ត្រូវចោរប្លន់ សម្លាប់យប់មិញ

ជនរងគ្រោះមានឈ្មោះ Craigory Burchm,Jr. អាយុ ២០ឆ្នាំ ត្រូវបានប៉ូលិសប្រទះឃើញស្លាប់ក្នុងផ្ទះ នៅទីក្រុង Fitzgerald ដែលលោកបានលេងឆ្នោតឈ្មោះ Georgia Fantasy 5 jackpot និងឈ្នះប្រាក់ចំនួន ៤៣៤ ២៧២ដុល្លារកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥កន្លងទៅ។

ជនរងគ្រោះធ្លាប់និយាយប្រាប់សារព័ត៌មាន ក្រោយឈ្នះឆ្នោតថា៖ “ភ្នែក និងដៃខាងស្ដាំរបស់ខ្លួនចេះតែញាក់មុនឈ្នះឆ្នោត ២សប្ដាហ៍”។

អាជ្ញាធរប្រចាំតំបន់ ប្រាប់ថាពេលកើតហេតុ ជនរងគ្រោះបានកំពុងស្នាក់នៅជាមួយមិត្តស្រី ហើយនាងក៏បានចូលជួយដែរ តែជួយមិនបាន។ ភ្លាមៗក្រោយកើតហេតុអាជ្ញាធរ មិនទាន់បានធ្វើ អធិប្បាយលម្អិត និងកំណត់មុខសញ្ញាជន សង្ស័យបាននៅឡើយទេ៕

អ្នកឈ្នះឆ្នោត អាមេរិកជិត កន្លះលានដុល្លារ ត្រូវចោរប្លន់ សម្លាប់យប់មិញ

អ្នកឈ្នះឆ្នោត អាមេរិកជិត កន្លះលានដុល្លារ ត្រូវចោរប្លន់ សម្លាប់យប់មិញ

ប្រភព៖ សប្បាយ