តារាចម្រៀង G-Dragon និង Taeyang ដាក់ទុន រាប់លានដុល្លារ ចូល YG Entertainment សម្រាប់ មុខជំនួញថ្មី

កូរ៉េ៖ តារាចម្រៀងដ៏ល្បីល្បាញ របស់ក្រុមចម្រៀង Big Bang ពីររូបគឺ G-Dragon និង Taeyang ថ្មីៗនេះត្រូវគេដឹងថាបានដាក់ ទុនរាប់លានដុល្លារអាម៉េរិក ចូលផលិតកម្មនេះ YG Entertainment ក្នុងជំនួញថ្មីក្រោមស្លាកសញ្ញារបស់ផលិតកម្ម ដ៏ល្បីល្បាញមួយនេះ ។ ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះថា តារាចម្រៀងវ័យ២៧ឆ្នាំ G-Dragon និង Taeyang ជាតារាដែលស្តុកស្តម្ភ ជាងគេប្រចាំផលិតកម្ម YG Entertainmentបានដាក់ទុនរាប់លាន ដុល្លារអាម៉េរិក ចូលផលិតកម្ម YG ក្នុងមុខជំនួញថ្មីគឺ ផលិតផលគ្រឿង សំអាងម៉ាកថ្មី Moonshot និងក្រុមហ៊ុនម៉ូដែលហ្វេសសិន YG Plus ។

ក្រុមហ៊ុន ម៉ូដែលហ្វេសសិន YG Plus បានឲ្យដឹងដែរថាសម្រាប់ YG Plus តារាចម្រៀង G-Dragon បានដាក់ទុន១៦៦.៧០០០ ដុល្លារអាមេរិកហើយ Taeyang ចំណាយ ២៥០.០០០ ដុល្លារអាម៉េរិក ចូលក្នុងជំនួញហើយសម្រាប់គ្រឿងសំអាងម៉ាកថ្មី Moonshot លោក G-Dragon បានដាក់ទុន ៨៣.៣៦០០ ហើយ Taeyang បានដាក់ទុនចំនួន ២៥០.០០០ ដុល្លាអាមេរិក។ ក្រៅពីជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈតារាទាំងពីរ G-Dragon និង Taeyang ក៏កំពុងតែមមា ញឹកណាស់ដែរក្នុងមុខជំនួញដែលសង្ឈឹម ខ្លួនជោគជ័យលើរបរទាំងពីរមុខ ៕