ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា ១៣ នាក់ អាច​បញ្ជូនទៅ​ប្រទេស​នូ​វេ​ល​សេ​ឡង់​

​ក្រោយពី​ផ្តល់​ឋានៈ​ដល់​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ចំនួន ១៣ នាក់ មន្ត្រី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា បាន​អះអាងថា ជនភៀសខ្លួន​ទាំងនោះ អាច​នឹង​ប​ញ្ជូ​ម​ទៅកាន់​ប្រទេស​នូ​វេ​ល​សេ​ឡង់​នៅ​សប្តាហ៍​ក្រោយ​។

​បើទោះបី​ឱសានវាទ​រយៈពេល ១០ ថ្ងៃ​ចំពោះ​ជនជាតិ​ម៉ុង​តា​ញ៉ា ដែល​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន​ចំនួន ១៣ នាក់​ពី​រដ្ឋាភិបាល់​កម្ពុជា ដើម្បី​បញ្ជូនទៅ​ប្រទេស​ទី ៣ បាន​ផុតកំណត់​ហើយ​ក្តី ក៏​អាជ្ញាធរ​កម្ពុជា និង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួល​ជនភៀសខ្លួន (UNHCR ) មិនទាន់​អាច​ស្វែ​ករក​ប្រទេស​ទី ៣ ពិតប្រាកដ ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​ស្នាក់នៅ​ដែរ​។  តែ​យ៉ាងណា​បើតាម​លោក សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ បាន​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស ព្រមទាំង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន កំពុងតែ​សហការគ្នា​ធ្វើការ​ងារ​នេះ យ៉ាង​យកចិត្តទុកដាក់ ដើម្បី​បញ្ជូន​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ​ទៅ​រស់នៅ​ប្រទេស​ទី ៣​។

​លោក សុខ ផល បញ្ជាក់ថា  ប្រទេស​ទី ៣ ដែល​ជនភៀសខ្លួន​ទាំង ១៣ រូបនោះ  ត្រូវបញ្ជូន​ចេញពី​កម្ពុជា​ទៅ​រស់នៅ នា​សប្តាហ៍​ក្រោយ​នោះ  គឺ​អាចជា​ប្រទេស​នូ​វេ​ល​សេ​ឡង់​( New Zealand )​។ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ ២០១៦ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សៅ​រិ៍​ទី ២២ ខែមករា លោក សុខ ផល បន្តថា ជនជាតិ​ម៉ុង​តា​ញ៉ា​ជាង ១៧១ នាក់ ដែល​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​នៅ​មិនទាន់​ទទួលបាន​ឋានៈ​ជា​ជនភៀសខ្លួន  អាជ្ញាធរ​កម្ពុជា កំពុងតែ​ត្រួតពិនិត្យ វាយតម្លៃ និង​សម្ភាសន៍ ដើម្បី​ឲ្យ​ស្របទៅតាម​លក្ខន្តិកៈ​ជន​ភៀសខ្លួន ដែលមាន​កំណត់​នៅក្នុង​អនុសញ្ញា​ឆ្នាំ ១៩៥១ និង​កិច្ចព្រមព្រៀង​ទាក់ទង​នឹង​ជនភៀសខ្លួន​ឆ្នាំ ១៩៦៣ ។​

សូមបញ្ជាក់ថា ​ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក James Lynch អ្នកសម្របសម្រួល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់ UNHCR  បាន​ថ្លែងថា UNHCR នឹង​ជួយ​ពង្រឹងសមត្ថភាព​ជូន​ដល់​មន្ត្រី​ជំនាញ​កម្ពុជា នៅក្នុង​នាយកដ្ឋាន​ជនភៀសខ្លួន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ តាមរយៈ​ការ​ផ្តល់ជំនួយ​គាំទ្រ​​ថវិកា សម្រាប់ធ្វើ​ការងារ​សម្រួល​ដល់​ជនភៀសខ្លួន​នេះ​ផងដែរ​។​

​កន្លងទៅនេះ ជា​ញឹកញាប់​ជនជាតិ​ម៉ុង​តា​ញ៉ា​ពី​ប្រទេស​វៀតណាម បាន​ភៀសខ្លួន​ចូលមក​កម្ពុជា ដោយ​ពួកគេ​អះអាងថា គេចខ្លួន​ពី​ការគាបសង្កត់​ផ្នែក​សាសនា និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម ។ ហើយ​ពួកគេ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​ដោះស្រាយ ស្វែងរក​សិទ្ធិ​ជ្រកកោន​បញ្ជូន​ពួកគេ​ទៅ​រស់នៅក្នុង​ប្រទេស​ទី​៣ ៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​