លោក ហ៊ុន ម៉ាណែត ប្តឹង ឆំា ឆានី ពីបទបរិហាកេរិ៍ជាសាធារណៈ ដល់ក្រុមគ្រួសារលោក

ភ្នំពេញ៖ លោក ប៊ុន ម៉ាណែត កូនប្រុសច្បសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅលើ លោក ឆំា ឆានី ដែលជាបុគ្គលម្នាក់ដែលតែងតែវាយប្រហារខុសការពិតមកលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក ពីបទបរិហារកេរ្តិ៍ជាសាធារណៈ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក របស់ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែមករា នេះ បានសរសេរថា "ថ្ងៃនេះ ខ្ញុំបានដាក់ពាក្សបណ្តឹង បុគ្គលម្នាក់ឈ្មោះ ឆាំ ឆានី (Chham Chhany) ដែលបានធ្វើការ ប្រឌិតខុសពីការពិត ទាំងស្រុង ដែលធ្វើអោយប៉ះពាល់ យ៉ាងខ្លាំងដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រួសារខ្ញុំ និងខ្លួនខ្ញុំផ្ទាល់"។

លោក ហ៊ុន ម៉ាណែត បន្តទៀថា "នៅក្នុងប្រទេសប្រជាធិបតេយ្យ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាព គ្រប់គ្រាន់ ក្នុងការបញ្ចេញមតិ របស់ខ្លួន។ ប៉ុន្តែបុគ្គលនីមួយៗ ក៍ត្រូវមានការទទួលខុសត្រូវ ចំពោះការប្រើប្រាស់សិទ្ទិរបស់ខ្លួនផងដែរ ដោយការប្រើប្រាស់សិទ្ធិរបស់ខ្លួនត្រូវ គោរពយ៉ាងហោចណាស់ គោលការណ៍សំខាន់ពីរ៖ ទី១. ការបញ្ចេញមតិ ត្រូវស្ថិតក្នុងព្រំដែន ដែលច្បាប់អនុញ្ញាតិ (ដូចជាមិនអាចប្រមាថ ជីវិតអ្នកដ៍ទៃ តាមការគំរាមសម្លាប់ ឬញុះញង់បង្ករហឹង្សា ក្នុងសង្គម ។ល។ និង ទី២.ការបញ្ចេញមតិ មិនត្រូវរំលោភទៅលើសិទ្ធិ របស់អ្នកដ៍ទៃ ក្នុងការរស់នៅ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ (ដូចជាចោទប្រកាន់ មួលបង្កាច់ដោយគ្មានការពិតទៅលើបុគ្គលដ៍ទៃ ក្នុងករណីដែលការប្រើប្រាស់ សិទ្ធិសេរីភាព បញ្ចេញមតិ របស់បុគ្គលណាមួយ មិនគោរពតាមគោលការណ៍ ទាំងពីរខាងលើ បុគ្គលនោះ ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន"។

សូមបញ្ជាក់ថា បណ្តឹងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើង បន្ទាប់ ពីលោក ឆំា ឆានី បានសរសេរបង្ហោះក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេកប៊ុកថា "ឧក្រិដ្ឋជន ព្រៃឈើកាច់កុងគ្នា ព្រោះចង់កាន់កាប់តំបន់កាប់ឈើ បានផលត្រកូល ហ៊ុន" ហើយ ឆំា ឆានី ថែមទំាងបានសរសេរទៀតថា "សឹង សំអុល មាន ប៊ុន រ៉ានី ជាខ្លងបង្អែក ចំណែក លឹម ប៊ុណ្ណា មាន ហ៊ុន ម៉ាណែត នៅពីក្រោយ ចឹងហើយបានជា សមត្ថកិច្ច ដែលចុះទៅពិនិត្យកន្លែងស្តុកឈើរបស់ លឹម ប៊ុណ្ណា និយាយថា ឈើស្របច្បាប់។ តាមពត៌មានបានឲ្យដឹងថា របាយការណ៍របស់សមត្ថកិច្ចបានបញ្ចេញមកបែបនេះ គឺបន្ទាប់ពីសមត្ថកិច្ចបានទទួលបញ្ជីពី ប៊ុន រ៉ានី ហ៊ុន សែន ឲ្យសម្រួលដល់ការងាររកស៊ី របស់ឧកញ៉ាទំាងពីរ។ ប្រភពបានបញ្ជាក់ថា ដើមឡើយប្រហែលជា ប៊ុន រ៉ានី ហ៊ុន សែន មិនដឹងថា ឧកញ៉ា ខ្នា មានទំនាក់ទំនងជាមួយ ហ៊ុន ម៉ាណែត ទេ បានជាខ្ចីដៃសម្តេច កំចាត់ឧកញ៉ា ខ្នា ទុកកន្លែងឲ្យឧកញ៉ា សឹង សំអុល កាប់ឈើ តែក្រោយពីឧកញ៉ា ទំាងពីរ នៅតែមានឱកាស កាប់ឈើ ដដែល សំខាន់ឲ្យតែមានសំណែនសែនឲ្យ ប៊ុន រ៉ានី និងហ៊ុន ម៉ាណែត ស៊ីគ្រប់គ្រាន់ តែមបើមិនគ្រប់ទេ គុក គុក គុក៕

លោក ហ៊ុន ម៉ាណែត ប្តឹង ឆំា ឆានី ពីបទបរិហាកេរិ៍ជាសាធារណៈ ដល់ក្រុមគ្រួសារលោក

លោក ហ៊ុន ម៉ាណែត ប្តឹង ឆំា ឆានី ពីបទបរិហាកេរិ៍ជាសាធារណៈ ដល់ក្រុមគ្រួសារលោក