សមត្ថកិច្ច នគរបាល ចាប់ខ្លួនជនសង្ស័យ ប្រុសស្រី៥នាក់ រួមនិងថ្នាំញៀន ៥កញ្ចប់ បញ្ជូនទៅ តុលាការ

កំពង់ឆ្នាំង៖ នគរបាលប្រឆាំងគ្រឿងញៀន នៃខេត្តកំពង់ឆ្នាំង បានកសាងសំណុំរឿង បញ្ជូនជនសង្សេយប្រុសស្រី5នាក់ រួមនិងថ្នាំញៀន 5កញ្ចប់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី22 ខែមករានេះ បន្ទាប់សមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំង សហការជាមួយ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត  ធ្វើការចាប់ខ្លួន ជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនបានជាបន្តបន្ទាប់ នៅវេលាម៉ោង6 និង30នាទី យប់ថ្ងៃទី21 និងព្រឹកថ្ងៃទី22 ខែមករា ឆ្នាំ2016 នៅចណុចភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង    ។

  នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបានអោយដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ  លោកឧត្តមសេនីយ៏ត្រី  ប្រាក់  វុឌ្ឍី ស្នងការនគរបាលខេត្ត បញ្ជារអោយ មន្ត្រីការិល័យជំនាញ សហការជាមួយ នគរបាលក្រុង និងប៉ុស្តិ៍ ព័ទ្ឋចាប់បានជនសង្ស័យ ចំនួន៣នាក់ នៅផ្ទះមេក្លោងចែកចាយ ថ្នាំញៀ នៅភូមិផ្សារលើ និងព្រឹកឡើងសមត្ថកិច្ច បានស្រាវជា្រវចាប់បាន២នាក់ទៀត ។ ជនសង្ស័យឈ្មោះ ម៉ុក ថា ហៅម៉ុក ចន្ថា ភេទប្រុស អាយុ ៣៣ឆ្នាំ មាន ទីលំនៅភូមិផ្សារលើ ជាមុខសញ្ញាចាស់ចែកចាយថ្នាំញៀន និងធ្លាប់ជាប់ពន្ឋនាគារ ក្នុងការចែក ចាយថ្នាំញៀននេះដែរ ។ ចំណែកស្ត្រី៤នាក់ទៀត ដែលជាអ្នកប្រើប្រាស់ និងចែកចាយបន្តឬហៅថាៈ

កូនកញ្ច្រែងរបស់ ឈ្មោះម៉ុក ចន្ថា មាន ១.ឈ្មោះ ម៉ុក សុខវី អាយុ៣០ឆ្នាំ មានទីលំនៅមិនប្រាកដ  ២.ឈ្មោះ  ឯម ស្រីស អាយុ៣១ឆ្នាំ មានទីលំនៅភូមិត្រពាំងបី  ៣.ឈ្មោះ ឯម ស្រីពៅ អាយុអាយុ២៣ឆ្នាំមានទីលំនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង និង ៤.ឈ្មោះ ទាវ សៅនី អាយុ២២ឆ្នាំ  ហៅដា មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។ ក្រោយពេលចាប់ខ្លួនជន សង្ស័យទាំង៥នាក់ សមត្ថកិច្ចដកហូតបាន វត្ថុតាងមាន ថ្នាំញៀនម៉ាទឹកកក៥កញ្ជប់ (២កញ្ជប់ធំ) មានទម្ងន់សរុប ៣,៨០ក្រាម ម៉ូតូ១គ្រឿង ឧបករណ៏វេចខ្ចប់ និងឧបករណ៏ជក់មួយចំនួនទៀត ។

  ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាម និតិវិធី ៕

សមត្ថកិច្ច នគរបាល ចាប់ខ្លួនជនសង្ស័យ ប្រុសស្រី៥នាក់ រួមនិងថ្នាំញៀន ៥កញ្ចប់  បញ្ជូនទៅ តុលាការ

សមត្ថកិច្ច នគរបាល ចាប់ខ្លួនជនសង្ស័យ ប្រុសស្រី៥នាក់ រួមនិងថ្នាំញៀន ៥កញ្ចប់  បញ្ជូនទៅ តុលាការ