កម្ពុជា សិង្ហបុរី រួមសហការគ្នា បង្កើតគម្រោង The Gate Way Project ជាលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ វិនិយោគិនកម្ពុជា និងសិង្ហបុរី បានរួមសហការគ្នា ជាដៃគូយុទ្ធសាស្ត្រ ក្នុងការនាំមកនូវគម្រោង The Gate Way Project ដ៍ប្រណិតជាលើកដំបូង នៅក្នុងទីផ្សារអចលនទ្រព្យ របស់ប្រទេសកម្ពុជា ទន្ទឹមនឹងស្ថេរភាពនយោបាយរឹងម៉ាំ ជាមួយកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់ តែល្អប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ បានធ្វើឲ្យវិនិយោគិនកម្ពុជា និងបរទេសកាន់តែច្រើនឡើងៗ បានចូលមកបោះទុនវិនិយោគ នៅលើវិស័យខុនដូ និងការិយាល័យប្រណិតៗ របស់ខ្លួន នៅរាជធានីភ្នំពេញជាបន្តបន្ទាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកស្រី ខា ឡេង អគ្គនាយិការក្រុមហ៊ុន អាលហ្វា ខុនស្ត្រាកសិន បានលើកឡើងដែរថា អាលហ្វា ខុនស្ត្រាកសិន មានបទពិសោធន៍ ជាច្រើនឆ្នាំមកហើយ ខាងផ្នែកអចលនទ្រព្យ និងសំណង់ ហើយបានរួមសហការជាមួយក្រុមហ៊ុន TA Corp ជាច្រើនឆ្នាំមកហើយផងដែរ។ យើងសហការគ្នា ដោយភាពជឿជាក់ នឹងជាដៃគូយុទ្ធសាស្ត្រ សំរាប់វិនិយោគបង្កើតគំរោង The Gate Way ដើម្បីបំពេញជាតម្រូវការ សំរាប់ការិយាល័យពាណិជ្ជកម្ម ប្រភេទA និងលំនៅដ្ឋានប្រណិត ប្រកបដោយគុណភាព កម្រិតអន្តរជាតិ។

លោកស្រី ខា ឡេង បានបន្តថា គុណសម្បត្តិ នៃការរស់នៅបែបខុនដូរ និងកន្លែងធ្វើការទំនើប នោះនឹងធ្វើឲ្យជីវិតរស់នៅ កាន់តែទាន់សម័យ នឹងផ្តល់នូវជីវិត ពោពេញដោយភាព សប្បាយរីករាយ ប្រកបដោយផាសុខភាព សុវត្ថិភាព។

ជាក់ស្តែង The Gate Way Project ដែលជាគំរោងអាគារ ការិយាល័យពាណិជ្ជកម្ម ទំនើបប្រភេទA និងលំនៅដ្ឋានស្នាក់នៅ រួមដ៍ល្អប្រណិត កម្រិតអន្តរជាតិ ដែលមាននៅក្នុងប្រទេសសឹង្ហបូរី បានបង្ហាញវត្តមាន របស់ខ្លួនជាលើកដំបូ នៅក្នុងទីផ្សារអចលនទ្រព្យ របស់ប្រទេសកម្ពុជាដែលមាន ទីតាំងស្ថិតនៅតំបន់មជ្ឈ មណ្ឌលពាណិជ្ជកម្ម និងធនាគារ កណ្តាលបេះដូងរាជធានីភ្នំពេញ។

នៅក្នុងពិធីប្រកាសបង្ហាញ វត្តមានជាផ្លូវការនៅកម្ពុជា នូវគំរោង The Gate Way ដែលបានធ្វើឡើងនៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លោក Neo Tiam Boon នាយកប្រតិបត្តិក្រុមហ៊ុន TA CORP Singapore បានឲ្យដឹងថា គំរោង The Gate Way នេះ មានទីតាំងស្ថិតនៅ ជិតផ្លូវឡើងខាងកើត ស្ពានអាកាស៥មករា តាមបណ្តោយមហាវិថីសហពន្ធ័រុស្សី ដែលជាផ្លូវឆ្ពោះទៅកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គំរោងនេះ និងចាប់ផ្តើមដំណើរ ការសាងសង់ជាផ្លូវការ នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៦ ហើយគ្រោងរួចរាល់ជាស្ថាពរ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលសាសង់លើផ្ទៃដីទំហំ ៦០៤០ម៉ែត្រការ៉េ ដែលមានអាគារខាងមុខ ជាការិយាល័យប្រណិត មានកំពស់ ៣៦ជាន់ ស្មើនឹង ២៩៩យូនីត នឹងអាគារខាងក្រោយ ជាអាគារ Residence Hall ដែលមានលំនៅដ្ឋានដ៍ប្រណិត ប្រកបដោយផាសុខភាព មានកំពស់ ៣៩ជាន់ ស្មើនឹង ៥៧២យូនីត។

សូមបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ជាង៤០ឆ្នាំ នៅលើវិស័យអភិវឌ្ឍន៍អចនលទ្រព្យ និងការសាងសង់ការិយាល័យដ៍ទំនើប ដែលទទួលស្គាល់ដោយ រដ្ឋាភិបាលប្រទេសសឹង្ហបូរី លោក Neo Tiam Boon បានចាត់ទុកកម្ពុជា ជាទីផ្សារអចលនទ្រព្យ ដែលមានភាពរស់រវើកជាទីបំផុត ដែលជម្រុញ ឲ្យក្រុមហ៊ុនធំៗ ក៍ដូចជា TACC Corp.,Ltd មានការចាប់អារម្មណ៍ ហើយចូលរួមអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា នៅក្នុងវិស័យសំណង់អចលនទ្រព្យនេះ៕