មេក្លោង​ចោរប្លន់ និង​កូនក្រុម​២​នាក់​ដែល​ប្លន់​ម៉ូតូ​យ៉ាងសកម្ម​ក​ក្នុង​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​ចាប់ខ្លួន

​ភ្នំពេញ​៖ មេក្លោង​ចោរប្លន់ និង​បក្ខពួក ដែល​តែង​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ យ៉ាងសកម្ម​កក្រើក​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ និង​សមត្ថកិច្ច​ខណ្ឌ​ពោ​ធិ៍័​សែន​ជ័យ ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​សមត្ថកិច្ច​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​មេក្លោង​មានឈ្មោះ ស៊ឹម រិ​ទ្ធ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ប្រកប​របរ​បើកហាង​បញ្ចាំ នៅក្នុង​មូលដ្ឋាន​កើតហេតុ​តែម្តង​។ សមត្ថកិច្ច​បន្ថែមថា ជនសង្ស័យ​ជា​មេក្លោង​រូបនេះ ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​កម្លាំង​សមត្ថ​កិច្ចសហការ​ចុះបង្ក្រាប​ជនសង្ស័យ​ជា​បក្ខពួក ចំនួន​២​នាក់ កាលពី​យប់​ថ្ងៃទី​២១ ខែមករា ម្សិលមិញ​នេះ​បាន​ឆ្លើយ​ទម្លាយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូន​ខ្លួន​មក​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​សួរនាំ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​បន្ត​៕ ​

KA-22-01-2016-50 KA-22-01-2016-51 KA-22-01-2016-52